ស៊ែរម្នាក់មួយផង! ដើម្បី​គ្រួសាររស់​នៅ​មាន​សេចក្ដី​សុខ គួរតែអនុវត្តវិធី ៣យ៉ាងនេះជាដាច់ខាត ក្រោយពេលសង់ផ្ទះរួច

ដូនតាខ្មែរយើងតាំងពីបុរាណមកគឺពិតជាមានជំនឿរខ្លាំងណាស់ ទៅលើអបិយជំនឿដែលយើងមើលមិនឃើញ ហើយមកដល់ពេលបច្ចុប្បន្ននេះ មនុស្សយើងភាគច្រើនក៍នៅតែមានជំនឿរទៅលើបិយជំនឿរផងដែរ ក៍ប៉ុន្តែការជឿរនោះសូមកុំងប់ងុលខ្លាំងពេក ហើយអ្នកដែលមិនជឿរនោះក៍សូមកុំមាថអី។

ហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកជំនឿរមួយដែលធ្វើអោយ​គ្រួសាររស់​នៅ​មាន​សេចក្ដី​សុខ បន្ទាប់ពីបានសាសង់ផ្ទះរួច ព្រោះថាពេលដែលយើងសង់ផ្ទះរួចយើងត្រូវតែធ្វើរឿងមួយចំនួន ទើបអោយគ្រួសាររបស់យើងរស់នៅបានសេចក្តីសុខ ហើយមិនមានគ្រោះចង្រៃផ្សេងៗមកបៀតបៀន។ ហើយនេះគឺជាការលើកឡើងរបស់​លោកតា​អាចារ្យ​អែម​ ណេរ ដែល​រស់​នៅ​ក្នុង​ភូមិ​ពង្រ ឃុំ​តាំង​ក្រូច​ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ ដែលបានគន់គូរ​ថ្ងៃ​ខែ ក្រោយ​សង់​ផ្ទះ​រួច​​តាម​ជំនឿ​ដូន​តា​ខ្មែរ។

១. បញ្ចុះមាសឬកថា​លើ​ក្បាល​សសរ​ផ្ទះ​
ក្រោយពេលដែលយើងសាសង់ផ្ទះរួច ដូនតាខ្មែងយើងគឺតែងតែយកមាសឬ​កថា​ទៅ​បញ្ចុះ​​លើ​ក្បាល​សសរ​ផ្ទះ​ ឬ​ក្រោម​ធ្នឹម​។ ហើយការធ្វើបែបនេះព្រោះថាដូនតាខ្មែងយើងមានជំនឿរ គឺនឹងធ្វើអោយក្រុមគ្រួសាររបស់យើងរកសុីកើនមាស និងលុយហើយនិងរស់នៅយ៉ាងមានសេចក្តីសុខ។ ក៍ប៉ុន្តែមាស ឬ​កថា​នោះ គេមិនមែនចេះតែចុះអោយតែបានៗនោះទេ មិននឹងបញ្ចុះ ​គឺ​ត្រូវ​ឱ្យ​គ្រូ​​សូត្រ​បាលី​មន្ត​គាថា​សិន ទើប​ពូកែ​សក្ដិសិទ្ធិ​ បន្ទាប់​មក​ចាំ​យក​ទៅ​បញ្ចុះ​។

២. យកក្រណាត់​​​យ័ន្ត​ពណ៌​ក្រហមមកបញ្ចុះក្នុងផ្ទះ
តាមជំនឿរដូនតាខ្មែរ ការយកក្រណាត់​យ័ន្ត​ក្រហម​ទៅ​បញ្ចុះ​​លើ​ឃ្នាប​ផ្ទះ គឺដើម្បី​ការពារ​កូន​ចៅ​ក្នុង​គ្រួសារ​មិន​ឱ្យ​មាន​អ្វី​បៀតបៀន​បាន រោះ​យ័ន្ត​ដែល​មាន​បាលី​ពូកែ​សក្ដិសិទ្ធិ​នេះ និងតាមការពារហើយនឹងជួយយើងពីសត្រូវខ្មោច​ព្រាយ​បិសាច មិន​ឱ្យ​ចូល​ផ្ទះ​បាន​ទេ​។

៣. បោះ​បន្ទាយ​ជុំ​វិញ​ផ្ទះ​៨​ទិស
ការធ្វើបែបនេះគឺដើម្បីការពារគ្រួសារ ហើយនឹងកូនចៅរបស់យើង កុំអោយមានអ្នកមកបៀតបៀនទាំងសត្រូវជិតឬឆ្ងាយ អាប ធ្មប់ ចោរលួចប្លន់ ហើយនឹងខ្មោច​ព្រាយ​បិសាច មកយាយី គឺដូនតាខ្មែរយើងពីដើម​តែងតែ​បោះ​បន្ទាយ​ជុំ​វិញ​ផ្ទះ​ទាំង​៨​ទិស​។ ដូនតាខ្មែរយើងកាលនោះគឺអនុវត្តន៍ដោយយក​ដុំ​ថ្មទំហំ​ប៉ុន​ក​ដៃ ចំនួន​៨​ដុំ​ យក​ទៅ​​ឱ្យ​គ្រូ​សូត្រ​បាលី មន្ត​គាថា ហើយបន្ទាប់មកក៍យកថ្មទាំងនោះ ទៅផ្លុំស្តោះបាលី និងយក​ទៅ​កប់​ក្នុង​ដី ​ទាំង​៨​​ទិស​តាមរបផ្ទះ ដែលជាការប្រាប់របស់គ្រូនោះ។ ហើយការធ្វើបែបនេះ គឺធ្វើអោយការរស់នៅរបស់គ្រូសារយើងមាន​តែ​សេចក្ដី​សុខ និង​ត្រជាក់​ត្រជំ គ្មាន​បញ្ហា​អ្វី​នោះ​ឡើយ​៕