អីយ៉ាស់​! វ៉ាន់​ នីឡា​ បានកៀកកើយ​ និងជិតស្និតជាមួយបុរសម្នាក់​ តាមពិត​គឺជា…

កញ្ញា​ វ៉ាន់​ នីឡា​ គឺជាតារា​កំប្លែង​មួយរូបដែលមានរូបសម្រស់ស្រស់ស្អាត​ សាច់សខ្ចី​ និងមាន​ប្រជាប្រិយ​ជាខ្លាំង​ក្នុងនា​ពេល​បច្ចុប្បន្ន​នេះ​ ហើយប្អូនស្រីគឺជាតារាកំប្លែងនៅក្នុង​ក្រុម​នាយ​ពែកមី​ របស់​ស្ថានីយ​ទូរទស្សន៍​ CTN​។ កាលពី​មួយ​រយៈ​ពេលកន្លងមកនេះ​ បងប្អូន​ប្រិយមិត្ត​ប្រហែលជាបានធ្លាប់ដឹងរួចមកហើយនូវរឿងដែលតារាដ៏ស្រស់ស្អាតរូបនេះបានភ្ជាប់ពាក្យជាមួយកូនម្ចាស់វង់ល្ខោន ភី សុគន្ធី និងលោក ផន រង្សី ​រួច​មក​។

ហើយក៏បានផ្តាច់ពាក្យទៅវិញដែលមិនមា​ន​ការ​លេចលឺពាក់ព័ន្ធ​ទៅនិងរឿងស្នេហាអ្វីទៀតនោះទេ​ រីឯ​អតីត​គូរដណ្ដឹង​​របស់នាងវិញ​ គឺបានរកឃើញហើយនូវអនាគតភរិយាថ្មីហើយ​ ក្រោយពីបានផ្តាច់ពាក្យពីនីឡា​ កាលពីមួយ​រយៈ​ពេលកន្លងទៅនេះ។

ដោយឡែក​គេសង្កេត​ឃើញថា​ នីឡា​ តែងតែមានភាពជិតស្និតជាមួយនិងបុរសម្នាក់​ ដែលបុរសម្នាក់នោះមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Suth Sakareak​ ហើយត្រូវបានគេ​សង្ស័យ​ផងដែរថា​ ពួកគេទាំង២នាក់គឺជាគូរស្នេហ៏និងគ្នា​ តែនេះគ្រាន់តែជាការ​សន្និដ្ឋាន​ពី​មហាជន​តែប៉ុណ្ណោះ។ យោងតាម​ការ​បញ្ជាក់​ពីម្ចាស់សាមីខ្លួនវិញ​ កញ្ញា​ នីឡា​ បានលើកឡើងថា​ ពួកគេទាំង២នាក់គឺស្ថិតក្នុង​នាមជា​មិត្តភក្ដិ និងគ្នាតែប៉ុណ្ណោះ​ បើទោះបីជាមានកាយវិកា​ ព្រមទាំងថត​រូប​ យ៉ាងស្អិតល្មួតកៀកកើយគ្នា ស្ទើរដូចស្រមោចនិងស្ករយ៉ាងណាក្តី។

For More Videos Amazing