ឪពុក​ដ៏​អស្ចារ្យ​ ! សុខចិត្ត​ឃ្លានអត់អាហារ​ ឲ្យ​តែកូនបានរៀនខ្ពង់ខ្ពស់…(មានវីដេអូ​)

ឪពុកម្តាយ​គ្រប់រូប​ តែងតែ​ប្រថ្នាឲ្យកូនរៀនបានខ្ពង់ខ្ពស់​ បើទោះបីជាខ្លួនគ្មាន​លទ្ធភាព​ និងក្រលំបាកយ៉ាងណាក៏ដោយ​ ព្រោះមិនចង់ឲ្យកូនពិបាកដូចខ្លួននៅពេលនេះទេ​ ទឹកចិត្ត​ជាព្រះដែលយើងមិនអាចនិងសងគុណអស់​ នោះគឺជា​ឪពុកម្តាយ​របស់យើងនោះហើយ។

ដោយឡែក​ក្នុងខ្សែវីដេអូនេះវិញ​ គឺបាន​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​របស់បុរសម្នាក់ឈ្មោះ​ Cristito Quimado មានអាយុ៥១ឆ្នាំ ដែលគាត់មាន​មុខរបរត្រឹមតែជាអ្នកប្រមូលសំរាមតែ​ប៉ុណ្ណោះនៅក្នុងប្រទេសហ្វីលីពីន តែអ្វីដែល​អស្ចារ្យ​ នោះគឺគាត់បាន​បំពេញ​កាតព្វកិច្ច​ជា​ឪពុក​ដ៏​អស្ចារ្យ​ ម្នាក់សំរាប់កូនរបស់គាត់ដល់ទៅ៤នាក់។

រហូតដល់ពេលនេះ​ កូនស្រីច្បងរបស់លោក​ Cristito ទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគីមីចំណីអាហារផងដែរ។​ ទាំងនេះគឺជារឿងមួយដែលឆ្លុះ​បញ្ចាំង​ពីទឹកចិត្តរបស់ឪពុក​ដែលមានចំពោះកូន​ វាមិនម៉ែនជារឿងដ៏ងាយស្រួលនោះទេដែលគាត់អាចធ្វើបាន​ ចំណែកកូនរបស់គាត់វិញ​ បើទោះជាកើតមកប៉ះចំរូបលោកដែលមានជីវភាពក្រលំបាកយ៉ាងណាក៏ដោយ​ ក៏ពួកគេនៅ​តែមាន​មោទនភាព​ដែលបានកើតមកជាកូនរបស់គាត់ផងដែរ​។