ចេះតែមានហើយ! ខឹងមិត្តប្រុសមិនទិញកាបូបប្រែនៗអោយ គំរាមធ្វើអត្តឃាតលោតពីលើអគារដ៍ខ្ពស់

រឿងបានកើតឡើងនៅប្រទេសថៃ ដែលនិស្សិតឆ្នាំទី៤ម្នាក់ គឺបំរុងនឺងលោកពីលើអាគារមួយកន្លែង ដោយនាងបានខឹងនឹងមិត្តប្រុសរបស់ខ្លួនដែលមិនព្រមទិញកាបូបដែលមានតំលៃថ្លៃអោយនាង ដែលបង្ករអោយមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានមនុស្សជាច្រើនបានមកចោមរោមមើល។

អាគារដែលនាងបំរុងនឹងលោកសម្លាប់ខ្លួនគឺមានកំពស់ ៨ជាន់ នៃបន្ទប់លេខ៨១៥ ​។ ហេតុការណ៍ដំបូងឡើយនៅពេលមុនកើតហេតុ គឺនិសិ្សតស្រីរូបនោះ គឺបាននិយាយទូរស័ព្ទជាមួយនឹងមិត្តប្រុសរបស់នាង ដែលនាងបានឈរនិយាយទូរស័ព្ទនៅមុខយ៉​ ឬ​បង្កាន់​ដៃ​​ផ្នៃក​ខាង​មុខ​នៃ​អាគារ។

ហើយនាងបាននិយាយជាមួយនឹងមិត្តប្រុសរបស់នាងដោយបានប្រើពាក្សសម្តិខ្លាំងៗ ស្រាប់តែមួយសន្ទុះក្រោយមកគឺគេឃើញនិស្សិតស្រីរូបនោះ គឺបំរុងនឹងលោតចុះពីលើអាគារចុះមកក្រោមដើម្បីសម្លាប់ខ្លួន តែមិនបានសម្រេច ព្រោះតែប៉ូលីសបានចុះមកធ្វើការអន្តរាគន៍បានទាន់ពេលវេលា ហើយនិងអ្នកនៅជិតនោះបានមកជួយនាងអោយរូចផុតពីគ្រោះថ្នាក់។

បន្ទាប់មកគេក៍បានបញ្ចូននាងទៅកាន់មន្ទីពេទ្រដែលនៅជិតនោះ។ ហើយគេក៍បានសួរមូលហេតុអ្វីដែលនាងសម្លាប់ខ្លួន នាងក៍បានឆ្លើយថាខឹងនឹងមិត្តប្រុសរបស់ខ្លួនដែលមិនបានទិញកាបូបដែលនាងស្រលាញ់ឲ ដែលមានតំលៃ១៥ ០០០​បាត ឬ​ប្រមាណ ៤៦០​ដុល្លារ ​រហូត​និយាយ​ពាក្យ​ចែក​ផ្លូវ​គ្នាទៀតផង៕

For More Videos Amazing