សូមជួយស៊ែរបន្តផង! ទីបំផុតបងប្រុសចិត្តធម៍ ពេលនេះបានចេញមុខបកស្រាយហើយ ដែលល្បីថាអោយទូរស័ព្ទទៅអ៊ុំស្រីចំណាស់ម្នាក់ តាមការពិត….

កាលពីប៉ុន្មានថ្ងៃមុនគឺមានរឿងមួយដែលអ្នកលេងហ្វេសបុកនាំគ្នាចាប់អារម្មណ៍គ្រប់គ្នា ដែលរឿងមានអាខោនហ្វេសបុកឈ្មោះ Bun Ne Kav បង្ហោះថា​ «ថ្ងៃនេះ នៅហាងរបស់ខ្ងុំ មានបុរសវ័យចំណាស់ម្នាក់ គាត់បានមកទិញទូរស័ព្ទ​ ហើយគាត់បានជ្រើសរើសយកទូរស័ព្ទម៉ាក Oppo ។

ខ្ងុំក៏គិតលុយឲ្យគាត់ គាត់ក៏បានហុចលុយចំនួន​ 20.0000រៀល​ មើលទៅលុយនេះហាក់បីដូចលុយសន្សំ​ តែវាអត់គ្រប់និងតម្លៃ​ទូរស័ព្ទ​ទេ​ ខ្ងុំក៏បានថាលោកពូវាអត់គ្រប់ទេ​ គាត់ក៏លើកដៃសំពះសូមអង្វរ​ដល់ខ្ងុំ​ ឲ្យ​ខ្ងុំលក់អោយគាត់តម្លៃប៉ុណ្នឹងបានហើយ​ នៅសល់ប៉ុន្មានទៀតគាត់ថានឹងបំរើរខ្ងុំ​ ឲ្យ​គាត់លីសែងធ្វើអ្វីក៏បាន​ ដើម្បីបង្រ្គប់លុយ​ ព្រោះគាត់ទិញយកទៅអោយកូនស្រីគាត់ គាត់បាននិយាយថា​ ប្រសិនបើគាត់មិនទិញអោយកូនស្រីរបស់គាត់ទេ នោះកូនគាត់​ ច្បាស់ជារត់ចោលផ្ទះជាមិនខានឡើយ​។

គាត់មានតែកូនម្នាក់ហ្នឹងទេ​ ព្រោះម្ដាយវាបានស្លាប់បាត់ហើយ ក្រោយពី​ស្ដាប់គាត់និយាយចប់​ ទឹកភ្នែកខ្ញុំក៏ស្រក់ទាំងមិនដឹងខ្លួន ខ្ងុំក៏ហុចទូរស័ព្ទនិងលុយចំនួន20.0000​អោយទៅគាត់វិញ​ ខ្ងុំនិយាយថាខ្ងុំជូនលោកពូ​ ខ្ងុំអត់យលលុយពីលោកពូទេសូម្បីតែ100ខ្មែរ គាត់ក៏បានអរគុណខ្ងុំឡើងសប្បាយចិត្តទឹកមុខលាយឡំនិងភាពក្រៀមក្រំ ទឹកចិត្តឱពុកម្ដាយតស៊ូលើកដៃសំពះគេ​ គឺដើម្បីតែប្រេនរបស់កូន តែកូនទេហ៊ានលះបង់អនាគត​ ដើម្បីភាពល្ងង់តាមគ្នា»

ដោយសារតែអំពើល្អនេះទើបធ្វើអោយសារពត៍មាននានាបានយកទៅចុះផ្សាយ និងមានមហាជនជាច្រើនបានធ្វើការកោតសរសើរទៅបុរសនោះថា​ សង្ហាហើយថែមទាំងចិត្តល្អទៀត។ ស្រាប់តែមានគណនីហ្វេសបុកម្ចាស់រូបនោះ បានបដិសេធនឹងរឿងមួយនេះ ដែលអាខោនឈ្មោះ Bun Ne Kav គឺមិនមែនជាអាខោនពិតរបស់គាត់ទេ តាមការពិតទៅគឺជាអាខោនក្លែងក្លាយនោះទេ។

ដោយគណនីពិតរបស់គាត់មានឈ្មោះថា Bun Ne និងគាត់បានធ្វើការបង្ហោះថា «នេះមិនមែនជាAccountរបស់ ខ្ញុំបាទទេ Accountfacebook (Bun Ne Kav)នេះបានយករូបថតខ្ញុំបាទទៅផុសដោយមិនមានការអនុញ្ញាតពីខ្ញុំបាទឡើយ ហើយក៏មិនដឹងថាគាត់មានបំណងអ្វីទេបានជាប្រដិតរឿងនេះឡើង សូមបងប្អូនទាំងអស់កុំចាញ់បោកអោយសោះAccountfacebookរបស់ខ្ញុំបាទមានតែមួយប៉ុណ្ណោះ👉 Bun Ne បើសិនជាមានបញ្ហាអីទាក់ទងនិង Accountfacebookក្លែងក្លាយមួយនេះគឺខ្ញុំបាទមិនទទួលខុសត្រូវឡើយ(Bun Ne Kavជាចុងក្រោយសូមអគុណអ្នកទាំងអស់គ្នាសំរាប់ការគាំទ្រដល់រូបខ្ញុំបាទកន្លងមកមក🙏🙏🙏🙏💜💜»

For More Videos Amazing