ស្ទើរ​មិនគួរឲ្យជឿ​!!! សត្វ​ដំរី​ដ៏​ធំមួយ​ក្បាលបានអណ្តែតក្នុង​សមុទ្រ​ ខណៈពេលដែល​កងនាវា…(មានវីដេអូ​)

មានហេតុការណ៏ដ៏​ភ្ញាក់ផ្អើល​មួយ​បានកើតឡើង​នៅលើផ្ទៃសមុទ្រ​ស្ថិត​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​ ខណៈពេលដែល​ក្រុមកងនាវាកំពុងតែយាមល្បាតនៅក្នុងតំបន់នោះ​ ដោយពួកគេបានប្រទះឃើញនូវសត្វដ៏ធំមួយកំពុងតែស្រវេស្រាវា​ ទើបពួកគេបានចូលទៅជិត​ ស្រាប់តែប្រទះឃើញសត្វដំរីដ៏ធំមួយ​បាននឹងកំពុងតែតស៊ូព្យាយាមដើម្បីរស់។

អ្វីដែល​មិនគួរឲ្យជឿ​នោះគឺសត្វដំរីដ៏ធំមួយក្បាលនេះ​ ត្រូវ​បានទឹកទាញចូលទៅក្នុងជម្រៅសមុទ្រដ៏ជ្រៅដែលមានប្រវែង១០ម៉ាយ​ពីផ្ទៃដី​ ហើយវាក៏ខំប្រឹងប្រែងដោយយកប្រមោយទៅលើផ្ទៃទឹក​ ដើម្បី​គេចផុតពីសេចក្តីស្លាប់ផងដែរ។

ក្រោយមកពួកគេក៏បាននាំគ្នាជួយ​សង្រ្គោះ​សត្វដំរីនោះ​ ដោយប្រើខ្សែពួរទាញវាឡើងលើគោកយ៉ាងយកចិត្តទុកដាក់បំផុត​រហូតមកដល់លើគោក​ រីឯ​ក្រុមមន្ត្រី​សត្វព្រៃ​ ក៏​បាននាំគ្នាមក​រង់ចាំ​នៅឯ​ច្រាំង​សមុទ្រផងដែរ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើរបួស​ ថា​តើ​សត្វដំរីនោះ​វា​មាន​បញ្ហា​សុខភាព​ដែរឬទេ មុនពេលដែលយកវាទៅ​ព្រលែង​ចោល​ទៅក្នុង​ព្រៃ​វិញ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing