ក្តៅៗ! លោកព្រាប សុវត្ថិ បានបង្ហាញវីដេអូ នៃសកម្មភាពក៏ដូចជាការសម្ដែងនៅក្នុងប្រទេសជប៉ុនខួបទី45 សម្រាប់អាស៊ាន មើលទៅពិតជា….(មានវីដេអូ)

លោកព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ហើយក៍ជាតារាប្រុសដែល្បីជាងគេលើវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកគាំទ្រយ៉ាងច្រើនលើសលុប។ ហើយលោកព្រាប សុវត្ថិ ក៍បាននាំកូនៗរបស់លោកទាំងបីនាក់ចូលច្រៀងក្នុងផលិតកម្មហង្សមាស ដែលកូនៗរបស់លោកគឺមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសគឺស្រីៗតែម្តង។

ហើយកាលពីប៉ុន្មានខែមុនលោកព្រាប សុវត្ថិ ក៍បានអញ្ចើញទៅប្រទេសជប៉ុនដែលជាដំណាងអោយប្រទេសកម្ពុជា នៃខួបទី45 សម្រាប់អាស៊ាន ហើយលោកបានបង្ហាញចម្រៀង ហើយនឹងក្បាច់រាំជាមួយនឹងកូនៗរបស់លោក នៅលើឆាកអន្តរជាតិ ដែលនេះគឺជាមុខមាត់របស់ជាតិយើង។

ហើយកាលពីប៉ុន្មានម៉ោងមុននេះលោកព្រាបសុវត្ថិក៍បានបង្ហោះវីដេអូនៃសកម្មភាព ដែលបានសម្តែងនៅក្នុងប្រទេសជប៉ុន ដែលជាខួបទី ៤៥ឆ្នាំ សម្រាប់អាស៊ាន ហើយលោកក៍បានភ្ចាប់សារមួយថា «🇰🇭🇯🇵ទាំងនេះគឺជាសកម្មភាពក៏ដូចជាការសម្ដែងនៅក្នុងប្រទេសជប៉ុនខួបទី45 សម្រាប់អាស៊ាន
សូមពូមីងអ៊ំប្រុសអ៊ំស្រីយុវវ័យទាំងអស់អញ្ជើញទស្សនាជាមួយខ្ញុំបាទដេាយរីករាយ🇯🇵🇰🇭🙏🙏»៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing