អីយ៉ាស់​ល្បីទៀតហើយ​! ស្តេចហ្គេម​ ជាមួយ​លោក​ Eno បានចាប់ដៃគ្នាចេញជា​ MV បទចម្រៀង​ថ្មី​ រីឯ​តំណែងស្តេចហ្គេមគឺជា…(មានវីដេអូ​)

លោក​ងួន​ សុីណាត​ ដែលមានរហ័សនាមថាស្តេចហ្គេម​ បងប្អូន​ប្រិយមិត្ត​ជាច្រើន​ប្រហែលជាបានស្គាល់រួចមកហើយ​ ជាពិសេស​ប្អូនៗមួយចំនួនដែលចូលចិត្តលេងហ្គេមតែម្តង​ ព្រោះ​ក្នុង​រយៈពេល​ថ្មីៗ​កន្លងមកនេះ​ លោកពិតជាមាន​ប្រជាប្រិយ​ភាពខ្លាំងណាស់​ ដោយមានកម្មវិធីជាច្រើនបាន​អញ្ជើញ​លោកធ្វើជាភ្ញៀវ​កិត្តិយស​។

ទន្ទឹង​និងការជោគជ័យរបស់លោក ក៏មាន​មតិ​មួយ​ចំនួននៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​មានការរិះគន់ចំពោះលោកផងដែរ​ ហើយក្រោយមកលោកក៏បានធ្វើការរៀបរាប់ពីជីវិតដ៏កំសត់របស់ខ្លួនឲ្យបងប្អូន​ និងអ្នករិះគន់ដល់លោកបានដឹងផងដែរ។

ដោយឡែក​បកមកមើល​វីដេអូ​នេះ​វិញ​ លោក​ ស្តេចហ្គេម​ បានលេចមុខជាមួយតារា​ចម្រៀង​លោក​ Eno ក្នុង​ការសម្តែងជា​ MV មួយមានចំណងជើងថា​ “ស្រលាញ់​អ្នក​ Single បានស្ទាវ” ដែលក្នុងការសម្តែងនោះគឺលោកមានតំណែងជាតួកឯកផងដែរ​។ បើទោះបីជា​វីដេអូ​នេះមានរយៈពេលខ្លីក៏ដោយ​ តែរំពឹងថានៅពេលដែល​ MV ចេញជាផ្លូវការនិងមាន​ការចាប់​អារម្មណ៍​ខ្លាំង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing