ពិតជាបានបុណ្យខ្លាំងណាស់! កូនប្រុសលោកឧកញ៉ាម៉ុង ឬទ្ធី ឃើញសត្វកន្ធាយមួយក្បាលអាយុ 50 ឆ្នាំ ដែលគេកំពុងសំលៀងបាំងតោ លោកក៍បានចំណាយលុយជាច្រើនដើម្បី…

នៅក្នុងប្រទេសកម្ពុជាយើងនរណាដែលថាមិនស្គាល់លោកឧកញ៉ាម៉ុង ឬទ្ធី ដែលលោកគឺជាឧកញ៉ាគំរូមួយរូប ដែលគេគ្រប់គ្នាតែងតែហៅលោកថា ឧកញ៉ាចិត្តធម៍ ដោយលោកចូលចិត្តធ្វើខ្លួនជាលក្ខណះសាមញ្ញ ហើយលោកគឺចូលចិត្តជួយប្រជាជនដែលក្រីក្រ ដោយលោកបើជួយគេហើយ គឺជួយមួយជិវិតតែម្តង ដោយរយះផ្តល់កាងារអោយគេធ្វើ នឹងកន្លែងស្នាក់នៅ ដោយជាក់ស្តែងពេលនេះ លោកឧកញ៉ាបានជួយគ្រួសារក្រីក្ររាប់មឺុនគ្រួសាររួចមកហើយ។

តាមរយះផេកហ្វេសបុករបស់លោកឧកញ៉ាផ្ទាល់ដែលមានឈ្មោះថា ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy បានបង្ហោះថា «វេលាម៉ោង​១១ព្រឹក​ថ្លៃ​អាទិត្យ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ដោយក្តី​មេត្តា​អាណិត​ស្រលាញ់​សត្វ​ព្រៃ​ដ៏កម្រ​ជិត​ផុត​ពូជ​ កូនប្រុស​ខ្ញុំ​ម៉ុង​ ចាន់ថុល​បានសុំ​ចែកទិញ​យក​សត្វ​កន្ធាយ​ទម្ងន់​ 39,50kg (សាមសិបប្រាំបួនគីឡូកន្លះ​)​ដែលមាន​អាយុ​កាលមិនតិចជាង៥០ឆ្នាំ​ទេមើលទៅ​ ក្នុង​តម្លៃ​ 3,950,000៛ ដែលគេបាននាំគ្នាសម្លៀង​បាំងតោ​ផ្សំគ្រឿង​សម្រាប់​ឆាក្តៅ​រួចជាស្រេច​ទៅហើយ​។

កូនយកមកជូនប៉ា​ ម៉ាក់យកទៅធ្វើ​អីក៏ធ្វើ​ទៅស្រេចតែចិត្ត​ខ្ញុំ​និង​ភរិយា​បានឯកភាព​គ្នា​ យកមក​ព្រលែងនៅ​ឫទ្ធី​ សែនជ័យ​ដើម្បី​ថែ​រក្សា​ការពារ​ទុកកុំអោយមាន​គ្រោះ​ចង្រៃ​ បាំងតោ​នេះមកតាម​យាយី​បន្ត​ទៅមុខទៀត​ រូប​ខ្ញុំ​នឹង​ភរិយា​សុំផ្ញើរជូន​បុណ្យ​កុសល​នេះទៅដល់​មនុស្ស​ដែល​ចេះមានក្តីមេត្តា​ទាំងអស់គ្នា​»៕

For More Videos Amazing