ឃើញសង្ហារៗចឹង!!! តាមពិតកុមារា ឆេង ប្រសិទ្ធ លេងស្ទីលតាមតារាកូរ៉េម្នាក់គឺលោក…
|កុមារា ឆេង ប្រសិទ្ធ គឺជាបេក្ខជនមួយរូបក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ ហើយកាលពីរាត្រីយប់មិញនេះគឺជាវគ្គ Live Show ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺប្អូនប្រុសត្រូវធ្លាក់ចេញពីកម្មវីធីហើយ ដែលមានន័យថាប្អូនប្រុសមិនមានសិទ្ធបន្តទៅវគ្គផ្ដាច់ព្រ័ត្រនោះទេ។
អ្វីដែលបងប្អូនតែងតែចាប់អារម្មណ៍ទៅលើកុមាររូបនេះគឺ ប្អូនប្រុសពិតជាស្រស់សង្ហារខ្លាំងណាស់ ហើយអ្វីដែលកាន់តែពិសេសនោះគឺស្ទីលស្លៀកពាក់របស់ប្អូនប្រុសតែម្តង គឺមើលទៅស្រដៀងនិងតារាកូរ៉េលោក Rain ខ្លាំងណាស់។
គួរបញ្ជាក់ដែលថាត្រឹមតែរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់ប្អូន បានធ្វើឲ្យមហាជនជាច្រើនមានការចាប់ជាខ្លាំង ហើយបើទោះបីជាប្អូនមិនបានបន្តទៅវគ្គផ្ដាច់ព្រ័ត្រក៏ដោយ ក៏មហាជននៅតែបន្តគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ប្អូនប្រុសជានិច្ច។