អីយ៉ាស់​!!! កែវ​ ទិត្យ​ផល្លី​ “ខួរក្បាល​“​ តូចតែខ្លួនទេតែសម្លេងវិញ…(មានវីដេអូ​)

កាលពី​រាត្រី​យប់​មិញ​ កុមារដែលជាបេក្ខជនជាច្រើននៅក្នុងក្រុមរបស់ Coach នីមួយ​ៗ​ ពិត​ជា​ពិសេស​ៗ​ និង​មាន​សមត្ថភាព​ខ្លាំង​ណាស់​ ពួកគេ​បានធ្វើឲ្យ​ឆាកទាំងមូល​ពោពេញ​ដោយសម្លេងស្រែកហ៊ោ​ និងសម្លេងសរសើរជាច្រើនមិនដាច់ពីមាត់នោះឡើយ។

គួរ​បញ្ជាក់​ដែរថា​ កម្មវិធី​ប្រលងចម្រៀង​កុមារ​លំដាប់​ថ្នាក់​ពិភព​ The Voice Kids Cambodia រដូវកាល​ទី​២​ គិតមកដល់ពេលនេះ​ គឺបានឈានមកដល់​វគ្គ​ Live Show ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ ហើយ​បេក្ខជន​ទាំងអស់ពិតជាមាន​សមត្ថភាព​ខ្លាំង​ណាស់​ ដែល Coach របស់ពួកគេបានធ្វើការ​បង្វឹក​យ៉ាង​យក​ចិត្ត​ទុកដាក់​ណាស់​ ទំរាំតែមកដល់វគ្គនេះ។

ដោយឡែក​ កុមារី​ កែវ​ ទិត្យ​ផល្លី​ កាលពី​ក្នុង​វគ្គ​ The Blind Auditions ប្អូនស្រី​ទទួលបានកៅអីដល់ទៅ៣​ ពី Coach ទាំង៣រូប​ ហើយ​កុមារីរូបនេះបានជ្រើសរើសយក​ Coach កញ្ញា​ ធ្វើ​ជាគ្រូ​បង្វឹក​ តែមកដល់វគ្គ​ The Battle Round ប្អូនស្រី​ត្រូវ​បានធ្លាក់ចេញពី​កម្មវិធី​ តែជាសំណាងនោះប្អូនស្រី​ ត្រូវ​បាន​ Coach វីហ្សា​ធ្វើការ​ Steal យកមកធ្វើជាកូនក្រុម។

ហើយ​កាល​ពី​រាត្រី​យប់​មិញ​ កុមារី​ កែវ​ ទិត្យ​ផល្លី​ ក៏បានជ្រើស​រើសយកបទដែល​មាន​ចំណង​ជើង​ថា​“ខួរក្បាល​“​ មកធ្វើការប្រកួត​ តែជា​លទ្ធផល​ប្អូន​ស្រី​មិនទទួលបាននូវ​ជ័យជំនះ​បន្តទៅវគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ទេ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing