ពិរោះ​ណាស់!!! ឈុំម្លិះ​ មុត​ “អារម្មណ៍​ពេល​បែក​“​ បង្ហាញពី​អារម្មណ៍​សោកសៅ​ និង​មនោសញ្ចេតនា​ដ៏ជ្រាជ្រៅ…(មានវីដេអូ​)

កាលពី​យប់មិញ​ កម្មវិធី​ប្រលងចម្រៀង​កុមារ​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia ក្នុង​រដូវកាល​ទី​២​ បានឈានមកដល់វគ្គ​ Live Show ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ ដែលសុទ្ធសឹងតែជា​បេក្ខជន​ដ៏មានក្នុងកូនក្រុម​ Coach នីមួយ​ៗ​។

ដោយឡែក​កុមារី​ ឈុំម្លិះ​ មុត​ គឺធ្លាប់ជាកូនក្រុមរបស់​ Coach វីហ្សា​ តែប្អូនស្រីត្រូវបានធ្លាក់​ ក្រោយមក​លោក​ ព្រាប​ សុវត្ថិ​ ក៏ធ្វើ​ការ​ Steal យក​ឲ្យ​មកធ្វើជាកូនក្រុមរបស់ខ្លួន​ ហើយពេលនេះ​ប្អូនស្រី​ក៏អាចឈានមកដល់វគ្គ​ Live Show ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផង​ដែរ​។

ក្នុង​រាត្រី​យប់​មិញ​នេះ​ កុមារី​ ឈុំម្លិះ​ មុត​ ដែល​បច្ចុប្បន្ន​ជាកូនក្រុមរបស់​ Coach ព្រាប​ សុវត្ថិ​ បានឡើង​មកបកស្រាយ​បទចម្រៀង​ដែលមាន​ចំណងជើង​ថា“អារម្មណ៍​ពេល​បែក​“​ ជាសំនៀងដើមរបស់អ្នកនាង​ សុគន្ធ​ នីសា​ គឺពិតជាពិរោះ​ខ្លាំងណាស់​ ដែលបង្ហាញពី​អារម្មណ៍ដ៏​សោកសៅ​ និង​មនោសញ្ចេតនា​ដ៏ជ្រាជ្រៅ។

សូមទស្សនាវីដេអូខាងក្រោម