ទីបំផុតសង្គ្រាមពាក្យសម្តីរវាង ស្តេចហ្គេម និង GOD OF PC GAME បានចាប់ផ្តើមឡើងវិញហើយបន្ទាប់ពី….(មានវីដេអូ)

កាលពីយប់មិញស្តេចហ្គេមបានបង្ហោះសាររៀបរាប់ពីប្រវត្តិដ៍កំសត់របស់ខ្លួន ដោយមានអ្នកជិតខាងមើលងាយ ហើយខ្លួនពេលខ្លះត្រូវរត់ប៉ូឌុបទៀតផងដើម្បីរកលុយទិញបាយហូប ហើយក្នុងនោះផងដែរ ស្តេចហេ្គមក៍បានបកអាក្រាតនូវពួកម៉ាក់របស់ខ្លួនដែលមានឈ្មោះថា GOD OF PC GAME ដែលបានលួចហ្គេមរបស់ខ្លួនយកទៅលក់ ដែលធ្វើអោយស្តេចហ្គេមបាត់បង់ចំណូលយ៉ាងច្រើន។

ដោយស្តេចហ្គេមបានបង្ហោះសម្តីទាំងស្រុងថា «កាលពីខ្ញុំដាក់ទូរស័ព្ទសារធារណៈ អ្នកជិតខាងនឹងសាច់ញៀតគេមើលងាយ ថាអាដាក់ទូរស័ព្ទ ចិញ្ចើមថ្នល់…ok អោយវាថាអីក៏ថាទៅ ខ្ញុំពេញចិត្តនៅអ្វីដែលខ្ញុំមាន ការដាក់ទូរស័ព្ទសារធារណៈវាសុីមិនគ្រប់ទេ ខ្ញុំឈ្លៀតដាក់តុទូចមួយដើម្បើដាក់ Computer កញ្ចាស់មួយ ដើម្បីលក់ហ្គេម គ្រាន់តែលក់បានតិចសោះ អ្នកផ្ទះជិតខាងគេរឿងមិនអោយដាក់តុទូចនឹងទេ ទើសផ្លូវគេដើរ មិនត្រឹមតែប៉ុន្នឹងទេ ពួកម៉ាកដែរចិត្តដិតបំផុត ដែរខ្ញុំខំទុកចិត្តបំផុត ឃើញខ្ញុំបានតិចទួចក៏បោកយកហ្គេមខ្ញុំ លួចទៅលក់ក្នុង Facebook ទៀត ធ្វើអោយការលក់រកចណូលខ្ញុំផ្លាក់ចុះ ខ្ញុំក៏ឆ្លៀតរត់ម៉ូតូឌុបបន្ថែមទៀតដើម្បីចិញ្ចឹមជីវិតខ្ញុំ កាលនោះមួយថ្ងៃពេលខ្លះខ្ញុំរកលុយបានតែ 4000រៀលក៏មានដែរ ខ្ញុំអត់ហានទិញម្ហូបល្អៗសុីទេ យប់ឡើងម៉ោងប្រហែល 8 ខ្ញុំទៅទិញម្ហូបសុីក្លូនៅជិតផ្សារអូឬស្សី មួយថង់តែ 1500រៀល ខ្ញុំទិញ2មុខអស់ 3000រៀល ជិះម៉ូតូទៅជំពូវ័ន្ត សុីម្ហូបនឹងពីនាក់ ខ្ញុំប្រាប់ទៅម្ហូបនឹងសុីហើយនឹកឃើញចង់តែក្អួតទេ….ថ្ងៃណាដែររត់ម៉ូតូឌុបបាន 30000រៀលគឺខ្ញុំថាថ្ងៃនេះរកលុយបានច្រើនណាស់ ជឹងខ្ញុំក៏ទិញម្ហូបអស់ 10000រៀលសុីទៅ…
ទើបក្រោយមកដោយសារភាពស្មោះត្រង់បូកនឹងចំណេះដឹងរបស់ខ្ញុំ ទើបអាចងើបបានមកដល់ពេលនេះ គឺនៅតែមានគេតាមរករឿងទៀត. ពេលណាទើបខ្ញុំអាចរស់ស្រួលដូចគេ! (ជីវិត)»

ហើយនៅមុននេះបន្តិចមិត្តភក្តិជិតស្និតរបស់ស្តេចហ្គេម GOD OF PC GAME បានឆ្លើយតបទៅនឹងស្តេចហ្គេមវិញថា «សំដីមាសអាចសំលាប់គេបាន អាទ្រុសមិត្ត បានល្បីហើយ អញមិនចិត្តចង្អៀតដូចអាឆ្កែហែងទៅច្រណែនហែងទេ តែហែងនៅមិនលើកលែងអោយអញទៀត កាលណោះអាឆ្កែណាថាយើងទៅទិញកុំព្យូទ័រមកដោនហ្គេមលក់ទាំងអស់គ្នា អាឆ្កែណានិយាយថា អែងសុំចូលfacebookដែរ យើងមិនប៉ះពាល់គ្នាទេ ព្រោះFacebookធំទូលាយណាស់ ជាងមួយឆ្នាំក្រោយមកអាឆ្កែណាមកច្រណែនឈ្នានីសអញ ជេរអញថាបោកហ្គេមម៉ែវា ហែងប្រយ័ត្នពេលដែលងាប់ទៅបិទភ្នែកមិនជិត អារមើលគុណ ជាងបួនឆ្នាំមកនេះហែងប្រាប់អញ បើមិនល្បីក៏ហែងមិនជេរអញដែរ ជេរដើម្បីល្បី អីលូវហែងល្បីហើយតើ ពីមុនហែងប្រាបអញហែងសុំតែPS3ទេ តែក្រោយមកអាឆ្កែហែងក្តោបយកទាំងអស់តែម្នាក់អែង PS3 PC XBOX អញក៏មិនថាអីទេ អញសុំតែPCមួយមុខទេ វាជាឆ្នាំងបាយដ៏តូចរបស់អញ ក៏ហែងនៅមកច្រណែនអញPCតែអាមួយមុខនឹងទៀត ហែងតាមធ្វើបាបអញរហូតមក អញមិនដែលរករឿងអាឆ្កែហែងមុនទេ អញសន្សំតែសុខទេ តែអាឆ្កែហែងព្យាយាមជាន់កំទិចអញម្តងហើយម្តងទៀត ហែងនិយាយទាំងសើចចំអក ឌឺឌងដាក់អញ មើលងាយអញគ្រប់ពេលវេលា ថាហែងពូកែសំដែងណាស់ ហែងជេរអញដើម្បីល្បី ដើម្បីតែល្បីឆ្នាំងបាយដ៏តូចរបស់អញក៏ហែងមិនលើកលែងដែរ ហែងប្រាបអញ ហែងត្រូវតែកំទេចអញអោយបាន»

នេះគឺជាវីដេអូដែលស្តេចហ្គេម មានជំលោះពាក្យសម្តីជាមួយនឹង GOD OF PC GAME កាលពី ៣ឆ្នាំមុន