ចិន​ទៀត​ហើយ​! ក្រុម​ចោរ​ជាជនជាតិចិន​ បាននាំគ្នាគាស់ហាង​កុំព្យូទ័រ​ដល់ទៅ២កន្លែង​ និង​យកបាន…

បងប្អូន​ប្រិយមិត្ត​ប្រាកដ​ជាដឹងច្បាស់រួចមកហើយនូវកំនើនជនជាតិចិនដែលបានចូលមករស់នៅ​ និង​ធ្វើ​ការ​រកស៊ី​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ហើយពួកគេមួយចំនួនក៏តែងតែបង្កនូវភាពចលាចល​អសន្តិសុខ​ជាច្រើន​ ដូចជាការវាតតបគ្នា​ និងបង្កគ្រោះថ្នាក់ផ្សេងៗ​ ហើយបើករត់ផងដែរ​។

ដោយឡែក​កាលពី​យប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២ជិត៣​ មានករណីក្រុម​ចោរ​ជាជនជាតិចិន​ដែលមានគ្នាប្រហែល៣ទៅ៤នាក់ បាននាំគ្នាគាស់ហាង​កុំព្យូទ័រ​ដល់ទៅ២កន្លែង​ក្នុង​យប់តែមួយ។ តាម​ប្រភព​ពត៌មាន​ដែល​ទទួល​បាន​ឲ្យ​ដឹង​ថា​ ហាង​កុំព្យូទ័រ​មួយកន្លែងមានឈ្មោះថា​ អាយធី​ម៉ាត​ ត្រូវ​បានក្រុម​ចោរទាំងនោះបានធ្វើការកាត់សោរ​ និងបានយក​កុំព្យូទ័រ​ប្រភេទ​យូរដៃមួយចំនួនទៅបាត់។

ហើយក៏មានករណី​មួយ​ផ្សេង​ទៀត​​បានកើតឡើង​ ក្នុងយប់តែមួយ​នេះ​ផងដែរ ដោយមានក្រុម​ហ៊ុន​មួយកន្លែងត្រូវបានក្រុមចោរធ្វើការគាស់​ និងកាត់សោរ​ដូចគ្នានិង​ករណី​ខាងលើ​ ដែលក្រុម​ហ៊ុន​នោះមានឈ្មោះថា​ ក្រុមហ៊ុន Speed Ferry Cambodia​ មានទីតាំងនៅជិតរង្វង់មូលតោ២ ក្នុង​ខេត្តព្រះសីហនុ។