ពិតជា​រំភើបណាស់! កូនស្រី​របស់អ៊ុំប្រុសចំណាស់ម្នាក់​ បានទារទិញ​ទូរស័ព្ទ​ បើមិនទិញឲ្យនឹងរត់ចេញពីផ្ទះ​ អ៊ុំ​ប្រុសម្នាក់នោះក៏បានមកហាងមួយ​ ស្រាប់តែម្ចាស់ហាង​ទូរស័ព្ទ​ក៏…

ការធ្វើ​អំពើល្អ​នៅក្នុងសង្គមគឺពិតជារឿងដ៏ល្អខ្លាំងណាស់​ ជាក់ស្តែង​បុរសម្នាក់ដែលគាត់ជាម្ចាស់ហាង​ទូរស័ព្ទ​មួយកន្លែងឈ្មោះ​ កៅ​ ប៊ុន​ន្នី​ ដោយគាត់បានជូន​ទូរស័ព្ទ​មួយ​គ្រឿង​ទៅអោយលោកអ៊ុំចំណាស់ម្នាក់​ ដែលកូនស្រីរបស់គាត់បានទារទិញ​ ហើយថែមទាំងនិយាយដាក់គាត់ថាបើមិនទិញអោយទេនឹងរត់ចេញពីផ្ទះ​ ទើបគាត់បានសម្រេចចិត្តមកទិញ​ ហើយក៏បានមកជួបម្ចាស់ហាងដែលមានចិត្តល្អបែបនេះ។

មហាជន​ជាច្រើននៅតាម​បណ្ដាញ​សង្គម​ហ្វេសបុក​បានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់បងប្រុសជាខ្លាំង​ ដែលបងប្រុសមានទឹកចិត្តល្អបែបនេះនៅក្នុងសង្គម​ ករណី​ហ្វេសបុក​របស់បងប្រុសម្នាក់នេះមានឈ្មោះថា​ Bun Ne Kav​ គាត់បានសរសេររៀបរាប់​យ៉ាង​ដូច្នេះ​ថា”ថ្ងៃនេះ នៅហាងរបស់ខ្ងុំ មានបុរសវ័យចំណាស់ម្នាក់ គាត់បានមកទិញទូរស័ព្ទ​ ហើយគាត់បានជ្រើសរើសយកទូរស័ព្ទម៉ាក Oppo ។

ខ្ងុំក៏គិតលុយឲ្យគាត់ គាត់ក៏បានហុចលុយចំនួន​ 20.0000រៀល​ មើលទៅលុយនេះហាក់បីដូចលុយសន្សំ​ តែវាអត់គ្រប់និងតម្លៃ​ទូរស័ព្ទ​ទេ​ ខ្ងុំក៏បានថាលោកពូវាអត់គ្រប់ទេ​ គាត់ក៏លើកដៃសំពះសូមអង្វរ​ដល់ខ្ងុំ​ ឲ្យ​ខ្ងុំលក់អោយគាត់តម្លៃប៉ុណ្នឹងបានហើយ​ នៅសល់ប៉ុន្មានទៀតគាត់ថានឹងបំរើរខ្ងុំ​ ឲ្យ​គាត់លីសែងធ្វើអ្វីក៏បាន​ ដើម្បីបង្រ្គប់លុយ​ ព្រោះគាត់ទិញយកទៅអោយកូនស្រីគាត់ គាត់បាននិយាយថា​ ប្រសិនបើគាត់មិនទិញអោយកូនស្រីរបស់គាត់ទេ នោះកូនគាត់​ ច្បាស់ជារត់ចោលផ្ទះជាមិនខានឡើយ​។

គាត់មានតែកូនម្នាក់ហ្នឹងទេ​ ព្រោះម្ដាយវាបានស្លាប់បាត់ហើយ ក្រោយពី​ស្ដាប់គាត់និយាយចប់​ ទឹកភ្នែកខ្ញុំក៏ស្រក់ទាំងមិនដឹងខ្លួន ខ្ងុំក៏ហុចទូរស័ព្ទនិងលុយចំនួន20.0000​អោយទៅគាត់វិញ​ ខ្ងុំនិយាយថាខ្ងុំជូនលោកពូ​ ខ្ងុំអត់យលលុយពីលោកពូទេសូម្បីតែ100ខ្មែរ គាត់ក៏បានអរគុណខ្ងុំឡើងសប្បាយចិត្តទឹកមុខលាយឡំនិងភាពក្រៀមក្រំ ទឹកចិត្តឱពុកម្ដាយតស៊ូលើកដៃសំពះគេ​ គឺដើម្បីតែប្រេនរបស់កូន តែកូនទេហ៊ានលះបង់អនាគត​ ដើម្បីភាពល្ងង់តាមគ្នា”។