ស្តេចហ្គេម​ ដោយសារតែមានមនុស្សមួយចំនួនរិះគន់ចំពោះលោក​ពេក លោកបាននិយាយបែបនេះថា…(មានវីដេអូ​)

បងប្អូន​ប្រិយមិត្ត​ភាគច្រើនប្រាកដជាបានស្គាល់ស្តេចហ្គេមរួចមកហើយ​ ដែលកាលពីពេលថ្មីៗ​នេះលោកហាក់បីជាមានការកាក់កបខ្លាំងណាស់​ ព្រោះមានក្រុម​ហ៊ុនជាច្រើន​ បាន​អញ្ជើញ​លោកឲ្យចូលរួមក្នុង​កម្មវិធី​នានា​ បូករួម​ទាំង​កម្មវិធី​ទូរទស្សន៍​ និងការសម្តែងកុនផងដែរ។ តែកាលពី​ប៉ុន្មានថ្ងៃមុននេះ​ ដោយសារតែមានមនុស្សមួយចំនួនរិះគន់ចំពោះលោក​ពេក ពេលនេះ​លោកបានចេញមុខនិយាយអំពីភាពលំបាករបស់លោក​ ដែលលោកបានតស៊ូរហូតដល់មានថ្ងៃនេះ​។

ទាំងនេះគឺជាការរៀបរាប់របស់លោក​ ដោយលោកបានសរសេរៀបរាប់យ៉ាង​ដូច្នេះ​ថា​៖ “កាលពីខ្ញុំដាក់ទូរស័ព្ទជាសារធារណៈ​ អ្នកជិតខាងរបស់ខ្ញុំ​ និងសាច់ញាតិ​គេមើលងាយថា​ អាដាក់ទូរស័ព្ទតាមចិញ្ចើមថ្នល់…ok ឲ្យ​វាថាអីថាទៅ ខ្ញុំពេញចិត្ត​ នូវអ្វីដែលខ្ញុំមាន ការដាក់ទូរស័ព្ទសារធារណៈ​ វាសុីមិនគ្រប់ទេ ខ្ញុំឆ្លៀតដាក់តុតូចមួយដើម្បីដាក់Computerកញ្ចាស់មួយដើម្បីលក់ហ្គេម។

គ្រាន់តែលក់បានតែតិចសោះ អ្នកផ្ទះជិតខាងគេរឿង​ មិនឲ្យ​ដាក់តុតូចហ្នឹងទេ ទើសផ្លូវគេដើរ មិនត្រឹមតែប៉ុន្នឹងទេ ពួកម៉ាកដែលចិត្តដិតបំផុតនោះ ដែលខ្ញុំខំទុកចិត្តបំផុត ឃើញខ្ញុំបានតិចតួច​ ក៏បានបោកយកហ្គេមរបស់ខ្ញុំ លួចយកទៅលក់ក្នុងFacebookទៀត ធ្វើឲ្យ​ការលក់រកចំណូលខ្ញុំធ្លាក់ចុះ ខ្ញុំក៏បា​នឆ្លៀតពេល​ រត់ម៉ូតូឌុបបន្ថែមទៀត​ ដើម្បីចិញ្ចឹមជីវិត កាលនោះក្នុងមួយថ្ងៃ​ ដែលពេលខ្លះ​ ខ្ញុំរកលុយបានត្រឹមតែ ៤000រៀលក៏មានដែរ ខ្ញុំមិនហានទិញម្ហូបល្អៗសុីទេ។

ពេលយប់ឡើងនៅម៉ោងប្រហែល ៨ ខ្ញុំទៅទិញម្ហូបសុីក្លូនៅជិតផ្សារអូឬស្សី មួយថង់តែ ១៥00រៀល ខ្ញុំទិញ២មុខអស់ ៣000រៀល ជិះម៉ូតូទៅជំពូវ័ន្ត សុីម្ហូបហ្នឹងពីរនាក់ ខ្ញុំប្រាប់ទៅ​ ម្ហូបហ្នឹងសុីហើយពេលនឹកឃើញចង់តែក្អួតទេ….ថ្ងៃណាដែលរត់ម៉ូតូឌុបបាន ៣0000រៀល​ គឺខ្ញុំគិតថា​ ថ្ងៃនេះខ្ញុំរកលុយបានច្រើនណាស់ ចឹងខ្ញុំក៏ទិញម្ហូបអស់ ១0000រៀល​ សុីទៅ…
ទើបក្រោយមក​ ដោយសារតែភាពស្មោះត្រង់បូកនិងចំនេះដឹងរបស់ខ្ញុំ ទើបអាចងើបបានរហូតមកដល់ពេលនេះ គឺនៅតែមាន​ គេតាមរករឿងទៀត​ ពេលណាទើបខ្ញុំអាចរស់ស្រួលដូចគេ! (ជីវិត)”។

សូមទស្សនាវីដេអូខាងក្រោម