កប់​តែម្តង​!!! ឆេង​ ប្រសិទ្ធ​ ”មុនបងស្គាល់គេអូននៅឯណា”​ ស្មានតែតួ​កូរ៉េ​ ពិត​ជាមិន​ធម្មតា​ម៉ែន​ ស្រែកឡើងផ្អើលឆាក…(មានវីដេអូ​)

កម្មវិធី​ប្រលងចម្រៀង​កុមារ​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia រដូវកាលទី​២​ កាលពី​យប់មិញ​ថ្ងៃ​ទី​០៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ពិត​ជា​អស្ចារ្យ​ ម៉ែន​ ដែលបេក្ខជាកុមារក្នុងក្រុមនីមួយៗ​ ពិតជាមាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​បញ្ចេញ​នូវ​សមត្ថភាព​ច្រៀង​ ហើយ​សប្ដាហ៍​នេះ​បានឈានមកដល់វគ្គ​ Live Show ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​។

ដោយឡែក​ កុមារា​ ឆេង​ ប្រសិទ្ធ​ តាំងតែពីវគ្គ​ The Blind Auditions មក​ ប្អូន​ហាក់បីជាមានការគាំទ្រខ្លាំងណាស់ពីទស្សនិកជន​ និង​ Coach ទាំង៣រូប​ ដែលទាំងទឹកដមសម្លេង​ និងការ​រៀចំខ្លួន​ របស់កុមារ​រូបនេះ​​ គឺពិតជាសាកសម​ឥតខ្ចោះ​ជាតារា​ចម្រៀង​អាជីព​មួយ​រូប​។

ជាក់ស្តែង​កាលពី​យប់មិញ​កុមារា​ ឆេង​ ប្រសិទ្ធ​ ដែលជាកូនក្រុមរបស់​ Coach កញ្ញា​ បានធ្វើឲ្យ​ទស្សនិកជន​ រួមជាមួយនិង​ Coach ទាំង៣មានការភ្ញាក់ផ្អើលជាខ្លាំង​ ដោយប្អូនប្រុសបានលើកយកបទចម្រៀង​មានចំណងជើងថា​ ”មុនបងស្គាល់គេអូននៅឯណា”​ ជាសំនៀងដើមរបស់លោក​ ឆាយ​ វីរៈយុទ្ធ​ ដែលពិតជាតឹង​ និងមិនងាយស្រួលច្រៀងនោះទេ​ តែប្អូនអាចធ្វើបានយ៉ាងរលូន​ ហើយថែមទាំងមានទំនុកចិត្តទៀតផង​ រីឯ​សំលៀកបំពាក់​ និងការរៀបចំខ្លួនរបស់ប្អូនគឺពិតជាសង្ហារនិងមានភាពទាកទាញខ្លាំងណាស់។

សូមទស្សនាវីដេអូខាងក្រោម