ក្តៅ​ក្តៅ​! លោក​ ផែង​ វណ្ណៈ​ ប្រតិកម្ម​ឌឺដងចំពោះ​មន្រ្ដី​តុលាការ​ ក្នុង​ករណីចោរឆក់​…

សកម្មភាព​ចោរឆក់​ ចោរប្លន់តែងតែកើតមានឡើងឥតឈប់ឈរនៅក្នុងរាជ​ធានីភ្នំពេញ​ បើទោះបីជាមាន​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ និងការដាក់​ទោសទណ្ឌពីតុលាការយ៉ាងណាក្តី​ ក៏ករណីទាំងនេះនៅតែកើតមានឡើងជាដដែរៗ​ អំពើ​អសន្តិសុខ​ទាំងនេះ បានធ្វើឲ្យប្រជាជនមានការភ័យខ្លាចជាខ្លាំង​ខណៈពេលដែលពួកគេធ្វើដំណើរ​តាមផ្លូវ​សាធារណៈ​ ឬក៏​កន្លែងនានា។

ដោយឡែក​លោក​ ផែង​ វណ្ណៈ​ ក៏មានការ​ប្រតិកម្ម​ចំពោះមន្រ្តីតុលាកាផងដែរ ដោយលោកបានសរសេររៀបរាប់ជាលក្ខណៈបែបកំប្លែងមួយតំណាងឲ្យចោរឆក់​ ជូនទៅកាន់លោក​ ហ៊ឹង​ ប៊ុន​ថន​ ព្រះរាជ​អាជ្ញា​រង​អមសាលាដំបូងរាជធានីភ្នំពេញ​ ដែលមានអត្ថន័យ​ទាំងស្រុងថា៖

”ចោរឆក់​អរគុណលោក​ ហ៊ឹង​ ប៊ុន​ថន​ ព្រះរាជ​អាជ្ញា​រង​អមសាលាដំបូងរាជធានីភ្នំពេញ​ យើងខ្ញុំជាចោរឆក់​តាមផ្លូវសាធារណៈ​ សូមគោរពថ្លែងអំណរគុណដល់​លោក​ ហ៊ឹង​ ប៊ុន​ថន​ ព្រះរាជ​អាជ្ញា​រង​ អមសាលាដំបូងរាជធានីភ្នំពេញ​ ដែលបានចោទប្រកាន់ដល់យើងខ្ញុំត្រឹមជា​ ចោរលួចកំប៉ិកកំប៉ុកប៉ុណ្ណោះ​ទោះបីពេលខ្លះយើងខ្ញុំឆក់គេដួលស្លាប់ក៏ដោយ​ ។ ការចោទប្រកាន់​បែបនេះធ្វើអោយយើងខ្ញុំមានឱកាសងាយចេញពី​ គុកដើម្បីបន្តឆក់តទៅមុខទៀត​។ យើងខ្ញុំជាចោរឆក់​ សូមគោរពជូនពរ​ លោកព្រះរាជ​អាជ្ញា​រង​ និង​ ក្រុម​គ្រួសារ​ជួបប្រទះ​តែសេចក្ដីសុខ​ សេចក្ដី​ចំរើន​ ប៉ុន្តែ​បើយើងខ្ញុំឆក់ប៉ះលើប្រពន្ធលោកព្រះរាជ​អាជ្ញា​រង​ សូមលោកព្រះរាជអាជ្ញារងចោទប្រកាន់យើងខ្ញុំស្រាលៗបានហើយ​”។

For More Videos Amazing