នេះជាសំណួររបស់ប្រជាពលរដ្ឋ! ប្រជាជនធ្វើអោយចោរស្លាប់គឺមានទោស តែបើចោរធ្វើអោយប្រជាជនស្លាប់បែបនេះ តើគួរដាក់ទោសរបៀបណា?

កាលពីព្រឹកមិញគឺមានករណីចោរឆក់កាបូបប្តីប្រពន្ធពីនាក់ដែលកំពុងតែជិះម៉ូតូតាមផ្លូវ ដោយយកផ្កាទៅអោយអតិថិជន តែអកុសលត្រូវបានក្រុមចោរគ្នាបួននាក់ បានមកឆក់កាបូបពីប្រពន្ធរបស់គាត់ ធ្វើអោយគាត់ជាប្តីមានចិត្តក្តៅក្រហាយ ក៍បានជិះដេញតាមចោរឆក់នោះ ស្រាប់តែគ្នាវាដែលបិទគូទពីក្រោយ ជិះមកធាក់ជនរងគ្រោះអោយដួលបោកក្បាលទៅនឹងផោងផ្កាស្លាប់ភ្លាមៗតែម្តង។

ហើយរឿងនេះគឺមិនមែនជារឿងថ្មីនោះទេ ដែលករណីបែបនេះគឺឧស្សាហ៍កើតមាននៅក្នុងទីក្រុងភ្នំពេញខ្លាំងណាស់ ប្រសិនបើមិនប្រយ័ត្ននោះទេច្បាស់ជាត្រូវចោរឆក់ហើយ។ ដោយសារតែហេតុនេះប្រជាជនបាននាំគ្នាដាក់សំណួរទៅកាន់រាជរដ្ឋាភិបាលថា ប្រជាជនធ្វើអោយចោរស្លាប់គឺមានទោស តែបើចោរធ្វើអោយប្រជាជនស្លាប់បែបនេះ តើគួរដាក់ទោសរបៀបណា?

ដោយកាលពីប៉ុន្មានខែមុនគឺមានករណីមួយដែលចោរបានឆក់ទូរស័ព្ទជនរងគ្រោះ ហើយមានជនជាតិចិនបានជិះឡានដេញបុកចោរនោះរហូតដល់ស្លាប់ ចុងក្រោយអ្នកដែលបានបុកចោរស្លាប់ដោយអចេតនា ដើម្បីតាមចាប់ចោរនោះ បែរជាត្រូវជាប់ទោសទៅវិញ ដោយតុលាការបានកាត់ទោសជនជាតិចិននោះ កាលពីប៉ុន្មាថ្ងៃមុនដោយអោយជាប់ពន្ធធាគារបីខែ និងពិន័យជាប្រាក់អស់រាប់មឺុនដុល្លា។

ហើយប្រសិនបើបងប្អូនណាចង់ជួយគ្រួសារជនរងគ្រោះ សូមទំនាក់ទំនងទៅផេក News 2st ដែលបានបង្ហោះថា «បងប្អូនទាំងអស់គ្នាមានចិត្ដសប្បុរសអាណិតដល់ជនរងគ្រោះអាចចូលបុណ្យតាមសាធាជ្រេះថ្លា ចោរឆប់កាបូបគាត់យកលុយទៅទាំងអស់គ្មានសល់អីមួយរៀល ធ្វើបុណ្យព្រឹងលើលុយចូលបុណ្យពីញាតិសន្ដាន 🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻បុកចោរស្លាប់ចោរបានសំណង ចោរឆក់ហើយធាក់គាត់ដួលទៅបុកថូផ្កាស្លាប់ភ្លាមៗៗ អ្នកណាទទួលខុសត្រូវ! អស់ទាំងលុយអស់ទាំងប្ដីល្អម្នាក់ប្ដីដែលជាជំហរក្នុងគ្រួសារទាំងមូលត្រូវទៅចោលកូនទាំងពីរក្នុងមួយប្រព្រិចភ្នែក 😢 ប្រពន្ធត្រូវប្រឈមនិងការខូចភ្នែកមួយជំហៀង ភ្នែកគាត់ដេរអស់ប្រាំថ្នេរ😔 កូនត្រូវកំព្រាឪពុក បាត់បង់ភាពកក់ក្ដៅទាំងវ័យក្មេង😭😭 សូមជួយស៊ែរផង 🙏🏻🙏🏻
លេខទូរស័ព្ទក្រុមគ្រួសារសព៖ 069983996/098489497🙏🏻🙏🏻🙏🏻🙏🏻🙏🏻»៕

For More Videos Amazing