គួរឲ្យ​អនិច្ចា​! គ្មាន​អីសាហាវជាងមនុស្សទេ​ បើទោះជាខ្ញុំនៅព្រៃក៏មិន…

ពិតជាគួរឲ្យ​អនិច្ចា​ខ្លាំងណាស់ចំពោះសត្វដំរីនេះ​ ដែលមើលទៅនៅសល់តែស្បែកហើយនិងឆ្អឹង​តែប៉ុណ្ណោះ មិនគួរណាមនុស្សយើងមានចិត្តព្រៃផ្សៃយ៉ាង​ដូច្នេះ​សោះ​ យកគ្នាទៅបំរើផលប្រយោជន៏ផ្ទាល់ខ្លួនហើយ​ គួរ​ណាស់តែឲ្យគ្នាសុីបានគ្រប់គ្រាន់ទើបគ្នាមានកំលាំងតស៊ូទៅមុខទៀត​។

ទាក់ទងនិងរូបភាពសត្វដំរីនេះផងដែរ​ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានក្តីអាណិតអាសូរជាខ្លាំងទៅនិងរូបភាពមួយនេះ​ ដែលមិនគួរណាឲ្យគ្នាប្រែក្លាយទៅជាយ៉ាងនេះសោះ​ ដោយមានតែស្បែកហើយនិងមើលទៅឃើញឆ្អឹង។ ដោយឡែក​យោងតាមគណនី​ហ្វេសបុក​មួយ​របស់ព្រះគុណម្ចាស់​ Prak Mao-Metta​ លោកបានសម្តែងនូវ​អារម្មណ៍​ដ៏ក្តុកក្តួលបំផុតចំពោះសត្វដំរីនេះដោយបានរៀបរាប់យ៉ាងដូច្នេះថា៖

= សាហាវជាងគេ​ គឺមនុស្ស!!!
-បើខ្ញុំនៅព្រៃ​ ក៏ខ្ញុំមិនស្រេកឃ្លានខ្លាំង​ ដូចពេលនេះដែរ!
-បើមិនដោយសារតែមនុស្ស​ ខ្ញុំក៏មិនមានសភាពបែបនេះដែរ!
-បើប្រើមិនឲ្យចំណីឆ្អែតខ្ញុំរស់បម្រើតណ្ហាអ្នកមិនបានយូរទេ!

ខ្ញុំហេវ!! ខ្ញុំស្រេក!! ខ្ញុំឃ្លាន​!! ខ្ញុំមិនមែនហូបបាយ១ចានឆ្អែតដូចអ្នកទេ… លើផែនដីនេះខ្ញុំយល់ថាមានតែមនុស្សទេ..ដែលសាហាវជាងអ្វីៗទាំងអស់។

For More Videos Amazing