កំសត់​ខ្លាំងណាស់​! ម្តាយរបស់ក្មេងស្រី២នាក់ដែលស្លាប់ក្នុង​ករណី​រំលោភសម្លាប់យ៉ាងឃោឃៅ​ បាននិយាយថាពីមូលហេតុ…

កាលពីពេល​ថ្មីៗ​នេះ​ បងប្អូន​ប្រិយមិត្ត​ប្រហែល​ជាមិនទាន់ភ្លេចទេ​នូវករណីរំលោភសំលាប់លើក្មេងស្រី២នាក់យ៉ាង​ឃោឃៅសាហាវ​ព្រៃផ្សៃ​នៅខេត្ត​កំពង់​ឆ្នាំង​ រួចយកសាកសពទៅញាត់ចូលក្នុងហឹបខោអាវឈើមួយ​ ហើយក្នុង​ករណី​នេះក៏​សមត្ថកិច្ច​បានធ្វើការវែកមុខជន​សង្ស័យ​យកមក​ផ្តន្ទា​ទោសរួចរាល់ផងដែរ។

ដោយឡែក​ពេលនេះ​អ្នកស្រី​ ធីតា អាយុ​៣៤​ឆ្នាំ​ ដែលត្រូវ​ជាម្តាយ​របស់ក្មេងស្រីទាំង២បាននិយាយថា​ អ្នកស្រី​បានចាកចេញពីផ្ទះទៅទីក្រុងភ្នំពេញ​បាន​រយៈពេល​៤ថ្ងៃ​ រីឯ​ប្តី​របស់​អ្នកស្រី​វិញ​បានទៅធ្វើការនៅប្រទេសថៃ​បានរយៈពេល​៥​ថ្ងៃ​ បន្ទាប់​ពី​រឿង​នេះ​បាន​កើត​ឡើង​ ក្នុង​ពេល​នេះអ្នកស្រីពិតជាមានការឈឺចាប់ខ្លាំងណាស់​ ព្រោះតែ​បញ្ហាជីវភាព​ទើបបានជាតំរូវឲ្យគ្រួសារមានការបែកបាក់យ៉ាងនេះ។

អ្នកស្រី​បានបន្តទៀតថា​ អ្នកស្រី​បានជំពាក់លុយគេចំនួន១លានរៀល​ អស់រយៈ​ពេល៧ឆ្នាំ​ហើយ​ ហើយកន្លះឆ្នាំចុងក្រោយនេះ​ អ្នកស្រី​មិនមាន​លទ្ធភាព​ក្នុងការបង់ការប្រាក់ផង​ ទើបអ្នកស្រីរួមជាមួយប្តីក៏បានសំរេចចិត្តចាកចោលផ្ទះដើម្បីទៅរកការងារធ្វើ​ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ជីវភាព​។

ចំនែកឯនៅក្នុងស្រុកកំណើតរបស់អ្នកស្រីនេះវិញ​ គឺមិនដឹងថាទៅរកអ្វីឲ្យបានលុយនោះទេ​ គឺពិបាកខ្លាំងណាស់​ ហើយមួយវិញទៀតដីដែលខ្ញុំរស់នៅដែលសង់ជាខ្ទមនេះក៏មិនម៉ែនជារបស់ខ្ញុំដែរ​ គឺជារបស់បងប្អូន​ប៉ុណ្ណោះ​។

For More Videos Amazing