គំរូ​របា​ផ្លូវ​ សំរាប់ថ្ងៃព្រះរាជពិធី​បុណ្យ​អ៊ុំទូក​ ពេលនេះ​រកឃើញអ្នកឈ្នះហើយ…

នៅពេលដែលមានពិធីបុណ្យជាតិម្តង​ៗ​ គេតែងតែធ្វើជារបាកាត់ទទឹងផ្លូវដើម្បីតំណាងនៃពិធីបុណ្យជាតិទាំងមូល​ ដែលក្នុងនោះគឺមានការប្រកួតដើម្បីជ្រើងរើសយករបាណាមួយពីបេក្ខជនដែលជាជ័យលោភីផងដែរ។ ដោយឡែក​កាលពីពេល​ថ្មីៗ​នេះ​ការប្រកួតដើម្បី​ជ្រើសរើស​គំរូ​របាគឺត្រូវបានបញ្ចប់ហើយ​ ដែលបានធ្វើការចាប់ផ្តើមប្រកួតតាំងតែពីថ្ងៃទី២៨ ខែតុលា និងត្រូវបានបញ្ចប់នៅវេលាម៉ោង​ ៣:០០រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

ហើយ​ទំព័រ​ហ្វេសបុក​ជាផ្លូវការ​របស់​ “រដ្ឋបាលរាជធានីភ្នំពេញ”​ ក៏បានជ្រើងរើសយកគំរូរបាចំនួន៤ដែលមានការ​ Like ច្រើនជាងគេ​ និងយកទៅដាក់តាមគោដៅចំនួន៤កន្លែងផងដែរ។ ក្នុង​នោះបេក្ខជនមានចំនួ​ន​ ២៩នាក់​ ជាមួយ​និង​រូបភាព​ ៤៥​ ត្រូវ​បានជ្រើសរើសដោយ​គណកម្មការ​វាយតំលៃ។

រាល់រូបភាព​នីមួយ​ៗ​សុទ្ធ​តែមានក្បាច់​រចនា​បទខ្មែរ ខ្លឹមសារ​ និងមាន​អត្ថន័យ​ ដែលទាក់ទងទៅនិង​ ព្រះរាជពិធី​បុណ្យ​អុំ​ទូក​ អក​អំបុក​ បណ្ដែត​ប្រទីប​ និងសំពះ​ព្រះខែ​។ លទ្ធផល​ដែលទទួលបានក្នុងការជ្រើសរើសមានដូចជា៖

១-​ បេក្ខជន ប៊ិន សុបញ្ញា​ ជាម្ចាស់ជ័យលាភីលេខ១​ ដែលទទួលបានចំនួន ៦.៦០០Likes​ តំឡើង​ស្ថិត​នៅចំនុចវិមានឯករាជ្យ​ ទីតាំងចំនុច​មហាវិថីនរោត្តម។

២-​ បេក្ខជន ឆៀង នឿន ជាម្ចាស់ជ័យលាភីលេខ១២ ដែលទទួលបានចំនួន ២.៦០០Likes​ តំឡើង​ស្ថិត​នៅចំនុចរូបសំណាក់តេជោមាសតេជោយ៉ត​ ទីតាំងតិរវិថីព្រះស៊ីសុវត្ថិ។

៣-​ បេក្ខជន ខន រតថៃ ជាម្ចាស់ជ័យលាភីលេខ៣​ ដែលទទួលបានចំនួន ១.៨០០Likes​ តំឡើង​ស្ថិត​នៅចំនុចខាងលិចរង្វង់មូលសម្តេចជួនណាត​ ទី​តាំងមហាវិថីព្រះសីហនុ។

៤-​ បេក្ខជន ហេង ភីរុន ជាម្ចាស់ជ័យលាភីលេខ៤ ដែលទទួលបានចំនួន ១.២០០Likes​ តំឡើង​ស្ថិត​នៅចំនុចមុខនាឡិកា​ ទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។