ញាក់សាច់​! ចង់ដាច់ផ្ងារនៅពេលដែលជាងបើកមើលម៉ាសុីនឡាន​ ក៏ប្រទះឃើញ…(មានវីដេអូ​)

ពិត​ជារឿងមួយដ៏កម្រ​ និងមិនគួរឲ្យជឿសោះថាពស់ថ្លាន់មួយក្បាលដ៏ធំអាចមាន​លទ្ធភាព​ក្នុងការវារ​ចូលក្នុង​ម៉ាសុីឡានបាន​ បើទោះបីជាមើលទៅហាក់បីដូចជាគ្មានប្រលោះណាអាចវារចូលបាននោះទេ។ ដោយឡែកបុរសម្នាក់បានយកឡាន​ Prius មកយា​ន្តដ្ឋានមួយក្នុងទីក្រុងភ្នំពេញ​ ដើម្បី​មកធ្វើការ​ពិនិត្យ​និងជួសជុល​ ស្រាប់តែនៅពេលដែលជាងបានទៅបើកមើលម៉ាសុីនឡាន​ ក៏ប្រទះឃើញពស់ថ្លាន់​ដ៏ធំមួយ​ ពេលនោះជាងសឹងតែរត់មិនចង់ទាន់។

យោងទៅតាម​ហ្វេសបុក​មួយឈ្មោះ​ Math Arifin ដែលជាជាងជួសជុល​រថយន្ត​មួយ​កន្លែងបាននិយាយរៀបរាប់ថា”ជាលើកទីមួយហើយ ដែលបានឃើញ​ផ្ទាល់​និងភ្នែកបែបនេះ​ ភ្ញៀវ​យក​ឡាន​មក​ជួសជុល​ គ្រាន់តែ​បើក​មើល​ម៉ាស៊ីនភ្លាម ឃើញ​ឡើង​មួយ​សំណុំ​តែម្តង​“។

បើតាមមតិមួយចំនួនបាននិយាយថា​ ពស់នេះប្រហែលជាចូលមកធ្វើឲ្យម្ចាស់ឡានត្រជាក់​ត្រជំ​នោះទេ ដូច្នេះ​សូមកុំសម្លាប់វាធ្វើអី​ យកវាទៅព្រ​លែងកន្លែងណា​មាន​សុវត្ថិភាព​ នោះនឹងទទួលនឹងទទួលបាននូវ​សេចក្តី​សុខ​ ហើយបងប្រុស​ម្ចាស់ឡានក៏បានឆ្លើយតបទៅវិញថា​ “កំពុងតែត្រៀមយកទៅ​ព្រលែងហើយ​”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing