ស្រ្តី​ជនជាតិ​ចិនដែល​បើក​រថយន្ត​បុុកចោរស្លាប់​ ពេលនេះ​ចៅក្រម​​ និង​តុលាការ​បាន​ធ្វើការសម្រេចឲ្យ…

កាលពីមួយរយៈពេលកន្លងទៅថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១យប់​ នារីជាជនជាតិចិនម្នាក់ត្រូវបានចោរឆក់​ទូរស័ព្ទ​ដៃ​នៅពេល​ដែលខ្លួនកំពុងតែ​អង្គុយ​នៅក្នុងឡានហើយ​បើក​កញ្ចក់​បង្អួច​ ស្រាប់តែមានចោរឆក់២នាក់បានជិះមកជិតហើយឆក់​ទូរស័ព្ទ​របស់នាងទៅ​ ទើបនាងក៏បានបើកដេញម៉ូតូចោរនោះដើម្បីយក​ទូរស័ព្ទ​របស់នាងមកវិញ​ ក្រោយមក​ក៏មកដល់ផ្លូវទាល់​ ទើបនាងក៏បានបើកបុកម៉ូតូចោរនោះតែម្តង​។

ដោយឡែក​ថ្ងៃទី​២១​ ខែ​តុលា​ ឆ្នាំ​២០១៨​ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បានបើក​សវនាការ​ ហើយត្រូវបានលោក គី រិទ្ធី​ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​ បានប្រកាសសាលក្រម​ និងសំរេចផ្ដន្ទាទោស២ឆ្នាំ​ អនុវត្តទណ្ឌកម្មទោសត្រឹមរយៈ៣ខែ និងបានពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោម​បទ​ចោទប្រកាន់ហឹង្សាដោយមានចេតនា​ និងមាន​ស្ថានភាពទំងន់ទោស​ ជនរងគ្រោះ​បានស្លាប់​ និង​គ្មាន​ប័ណ្ណបើកបរ។

ហើយមួយវិញទៀតនោះ​ ការសម្រេច​របស់តុលាការបានធ្វើការ​បង្គាប់ឲ្យជនជាប់ចោទនារីជនជាតិចិននោះសងទៅអ្នកដែលរបួសចំនួន​ ១៤​០០០ដុល្លា​ និងថ្លៃជំងឺចិត្តចំននួន៣០លានរៀល​ និង​សងទៅគ្រួសារសពចំនួន១០០០០ដុល្លរ និងថ្លៃជំងឺចិត្តចំនួន៣០លានរៀល។