គួរឲ្យ​សង្វេគ​! ដោយក្តីអាសូរដល់ក្រុម​គ្រួសារសពទាំង៣នាក់បងប្អូន​ ដែលបានលង់ទឹកស្លាប់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន​ ក៏បាន…

ឧបទ្ទវហេតុ​លេចទូក​កណ្ដាល​ទន្លេមួយបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ​២០១៨​ ​ស្ថិត​ក្នុងភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ក្នុងនោះផងដែរមាន​ជនរងគ្រោះ​ចំនួន​៥នាក់ដែលជា​បងប្អូន​បង្កើត​ ហើយមាន៣នាក់ត្រូវបានស្លាប់​ និង២នាក់ទៀតជួយសង្រ្គោះទាន់ពេលវេលា​ សាកសពទាំង៣នាក់បង​ប្អូន​មានឈ្មោះ​ដូចជា​៖​ ទី១​ ​ឈ្មោះ រិន ស្រីរ័ត្ន អាយុ ៩ឆ្នាំ​ ទី២​ ឈ្មោះ រិន រស្មី ភេទស្រី អាយុ ១៣ឆ្នាំ​ និងទី៣​ ឈ្មោះ រិន រស្មី ភេទស្រី អាយុ ១៣ឆ្នាំ។

ដោយក្តីអាសូរដល់ក្រុម​គ្រួសារសពទាំង៣នាក់បងប្អូន​ ដែលបានលង់ទឹកស្លាប់​ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន​ ជាប្រធាន​កាកបាទក្រហមកម្ពុជា​ ក៏បាន​ចាត់​ចែងឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ នាំយក​គ្រឿងឧបភោគ-បរិភោគមួយចំនួន​ រួមទាំង​ថវិកា​ចំនួន១០លានរៀល​ ដើម្បី​ចូលបុណ្យសពដល់ក្រុម​គ្រួសារសពផងដែរ។

ក្នុងនោះផងដែរ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន​ តាមរយៈ​ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត​ ក៏បានសម្តែងនូវទុក្ខដ៏​ក្រៀមក្រំ​ និងសោក​សង្រេងជាខ្លាំង​ចំពោះគ្រួសារសព ដែលបានបាត់បង់កូនដល់ទៅ៣នាក់ក្នុង​ហេតុការណ៍​លេចទូកនេះ​ សម្តេច​ក៏បាន​បួងសួង​ និង​ឧទ្ទិស​កុសល​ដល់ដួងវិញ្ញាណក្ខន្ធសព សូមអ្នកទាំង៣បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

For More Videos Amazing