ក្តៅ​ក្តៅ​! ក្រុម​អ្នក​ជំនាញបាន​ប្រាប់ពី​មូលហេតុ​នៃការ​ធ្លាក់យន្តហោះនេះ​ទៅ​ CNN​ ថា​អាចបណ្តាលមកពី…

ពិតជារឿងមួយដ៏គួរឲ្យ​រន្ធត់​ខ្លាំងណាស់​នូវ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ចូលក្នុង​សមុទ្រ​កាលពី​ថ្ងៃទី​២៩​ ខែ​តុលា​ ឆ្នាំ​២០១៨​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ ថ្ងៃ​នេះ​ជាថ្ងៃទី៣ហើយនៃដំណើររុករកជនរងគ្រោះ​ ទីបំផុត​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក៏បានស្វែងរកឃើញនូវតួ​យន្តហោះ​ Boeing 737 Max 8 ជាជើង​ហោះហើរ​ JT-610​ របស់ក្រុមហ៊ុន​អាកាសចរណ៍​ Lion Air ដែលមានផ្ទុកមនុស្សចំនួន១៨៩នាក់​ រួម​ជាមួយ​និងនារីអូតេស៦នាក់​ និងពីឡុត២នាក់។

ដំណើរ​ក្នុងស្រុក​និង​មាន​តំលៃទាបបំផុតរបស់ក្រុមហ៊ុន​អាកាសចរណ៍​ Lion Air ពិតជាមានភាពពេញនិយមខ្លាំងណាស់នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី​ ហើយ​យន្តហោះ​មួយ​នេះក៏ទើបតែដាក់ឲ្យហោះហើរក្នុងពាក់​កណ្ដាល​ខែសីហា​នេះ​ឯង​ បើគិតមកដល់ពេលនេះគឺមានរយៈពេលត្រឹមតែ២ខែកន្លះ​ប៉ុណ្ណោះ​ ដែល​យន្តហោះ​នេះ​ត្រូវ​បានធ្លាក់ចូលក្នុងទឹកសមុទ្រ​ជ្វា​ ក្នុងដំណើរហោះហើរ​ពីរដ្ឋធានី​​ហ្សាកាតា​ ទៅកាន់ទីក្រុង​ផាងកាល​ ភីណាង។

ដោយឡែក​បើតាម​ប្រភព​ព័ត៌មាន​ពី​ CNN បានឲ្យ​ដឹងថា​ ការធ្លាក់ចុះនៃយន្តហោះនេះគឺមាន២ករណី​ ទី១តាមពិត​យន្តហោះ​នេះ​មាន​បញ្ហា​តាំងតែនៅ​យានយន្ត​មកម្លេះ​ ហើយ​ពេលហោះហើរបែរជាយន្តហោះនោះមានកំលាំងកាន់តែខ្សោយទៅ​ ដែលយន្តហោះនៅពេលដែលហោះឡើងគួរតែមានល្បើនកើនឡើង​ ហើយ​ទី២នោះគឺយន្តហោះនោះបាន​ប្រើប្រាស់​បញ្ជាា​ដោយស្វ័យប្រវត្តិ​ រហូតដល់មានការធ្លាក់ចុះតែម្តង​ ទាំងនេះគ្រាន់តែជាការ​សន្និដ្ឋាន​ដោយក្រុម​អ្នកជំនាញតែ​ប៉ុណ្ណោះ​។

For More Videos Amazing