ញាក់សាច់​! ពេលបានដឹងពីប្រវត្តិយន្តហោះ​ Lion Air ធ្លាក់​ចូល​សមុទ្រ​ គឺពិតជា​…

កាលពី​ពេល​ថ្មីៗ​នេះ​ ហេតុការណ៍​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ចូលក្នុងសមុទ្រនៅប្រទេស​ឥណ្ឌូនេស៊ី​ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Lion Air ប្រភេទ​ Boeing-737 Max 8​​ និង​មានជើង​ហោះហើរ​ JT610​ ដែលមានផ្ទុុកមនុស្សចំនួន​ ១៨៩​នាក់​ បូក​រួម​ជាមួយ​អ្នកបើកយន្តហោះ២នាក់​ និងបុគ្គលិក​៥​នាក់​ ហើយក្នុង​នោះ​មានក្មេង១នាក់​ និង​ទារក​២នាក់​ ដែលបានចាប់ការហោះហើរនៅវេលាម៉ោង៦:២០នាទី​ ហោះហើរចេញពីអាកាស​យានយន្ត​ដ្ឋាន​Soekarno-Hatta ក្នុងទីក្រុង Tangerang នៃរដ្ឋធានី ហ្សាកាតា​ ឆ្ពោះ​ទៅ​កាន់​កោះ​ Pangkal Pinang ប្រទេស​ឥណ្ឌូនេស៊ី​ ក្រោយ​ពី​ការហោះហើរបាន១៣​នាទី​ ក៏បានដាច់ពីរ៉ាដាហើយធ្លាក់ចូលទៅក្នុងសមុទ្រតែម្តង។

នេះ​គឺជាប្រវត្តខ្លះៗដែលទាក់ទងទៅនិងក្រុម​ហ៊ុនអាកាស​ចរណ៏​ Lion Air ពិតជាគួរឲ្យ​ខ្លាចខ្លាំងណាស់៖

ឆ្នាំ​ ២០១៣:​ យន្តហោះ​ Lion Air​ មួយ​គ្រឿង​ បានធ្លាក់ចូលទៅក្នង​សមុទ្រ​ រីឯ​យន្តហោះ​វិញបានដាច់ជា២កំណាត់​ តែសំណាងល្អមនុស្សចំនួន ១០៨​នាក់​ ដែលនៅក្នុងយន្តហោះមិនមានអ្នកស្លាប់នោះទេ។

ឆ្នាំ​ ២០១៤:​ យន្តហោះ​ Lion Air​ មួយ​គ្រឿង​ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន​ ៣២នាក់​ និង​របួសចំនួន ៦១​នាក់​ ដោយ​សារ​តែ​ធ្លាក់ក្នុង​អាកាសធាតុ​អាក្រក់​នៅ​ខេត្ត Central Java។

ឆ្នាំ​ ២០១៦:​ យន្តហោះ​ Lion Air​ ២គ្រឿងនៅ​អាកាសយាន្តដ្ឋាន ​Soekarno-Hatta នៃ​រដ្ឋធានី​ហ្សាកាតាបានធ្វើដំណើរប៉ះគ្នា។

ឆ្នាំ​ ២០១៧:​ នៅ​អាកាសយាន្តដ្ឋានគូឡាម៉ាមូ​ នៅ​លើ​កោះ​ស៊ូម៉ាត្រា ​ប្រទេស​ឥណ្ឌូនេស៊ី​ យន្តហោះ​ Lion Air​ មួយ​គ្រឿង​ បានប៉ះគ្នាជាមួយ​យន្តហោះ​ Wings Air​ ក្នុង​ពេល​ចុះចត​ តែមិន​បង្កឲ្យមានអ្នកដំណើររងរបួសនោះឡើយ។

ឆ្នាំ​ ២០១៨:​ ក្នុង​ពេល​ថ្មីៗ​នេះ​ ថ្ងៃទី២៩ ខែតុលា​ បានបង្កឲ្យមនុស្សចំនួន១៨៩នាក់ស្លាប់​ ដោយមិនទាន់បានដឹងនូវ​មូលហេតុ​។

ក្រុម​ហ៊ុន​អាកាសចរណ៍​ Lion Air មួយ​នេះ​ពិតជាមានចំងល់ជាខ្លាំង​នូវ​បញ្ហា​​ដែលយន្តហោះដ៏ថ្មីស្រឡាង​របស់ខ្លួនបាន​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​យ៉ាងនេះ១៥​ ព្រោះយន្តហោះ​ប្រភេទនេះទើបតែដាក់ឲ្យដំណើរការក្នុងរយៈពេលដ៏ខ្លី​ កាលពីថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ​២០១៨។ គួរ​បញ្ជាក់​ផង​ដែរថាក្រុមហ៊ុន​អាកាសចរណ៍​ Lion Air ក៏ត្រូវបានអឺរុបធ្លាប់បានចុះបញ្ជីខ្មៅផងដែរ​ ដោយសារតែបញ្ហា​អ​សុវត្ថិភាព​ ហើយមកដល់ឆ្នាំ២០១៦​ ដោយសារតែមានការកែប្រែរបស់ក្រុមហ៊ុននេះ​ ទើបអឺរុបបានដកចេញពី​បញ្ជី​ខ្មៅវិញ។