ល្បីខ្លាំង!!! សារពត៌មាន​ជាច្រើនបានចុះ​ផ្សាយ​ នារីខ្មែរក្នុង​សំលៀកបំពាក់​បែប​ប្រពៃណី​ ក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ​ បើទោះបីជា…

គិតទៅនារីខ្មែរយើងនៅពេលដែលបានគ្រងឈុតប្រពៃណីគឺពិតជាមានភាពស្រស់ស្អាត​ខ្លាំងណាស់​ ដោយឡែក​នារីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថា​ ម៉ូលី ចរិយា​ ដែលនាងជានារីខ្មែរម្នាក់ដែលរស់នៅប្រទេសវៀតណាម​ បើទោះបីជានាងមិនរស់នៅក្នុង​ប្រទេសកំណើតខ្លួនក៏ដោយ​ ក៏នាងមិនបានបោះបង់ឈុតប្រពៃណីខ្មែរក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ​របស់នាងនោះដែរ។

នៅពេលដែលនាងបានគ្រងឈុតប្រពៃណីខ្មែរ​ ក្នុង​ពិធី​ដ៏​មាន​ជ័យ​មង្គល​នេះរួចមក​ មាន​ប្រជាជនវៀតណាមជាច្រើនបានសរសើរនាងថាពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់​ ហើយអ្នកខ្លះទៀតក៏បានប្រៀបប្រដូចនាងទៅនិង​បវរកញ្ញា​ផងដែរ​ ពីព្រោះ​តែស្នាម​ញញឹម​ រួមទាំងកាយវិការ​ទន់ភ្លន់​​របស់នាង។

ហើយអ្វីដែលពិសេសមួយទៀតនោះ​ នាងក៏ត្រូវបានអ្នក​សារពត៌មាន​ប្រទេសវៀតណាមធ្វើការចុះផ្សាយ​ និងកោតសរសើរមិនដាច់ពីមាត់នូវរូបសម្រស់ដ៏ស្រស់ស្អាត ឆោមស្រស់ដ៏​ផូរផង់​បែបនេះ​ ពេលដែលគ្រងឈុតប្រពៃណីខ្មែរ​ក្នុង​ថ្ងៃ​ពិធី​ភ្ជាប់​ពាក្យ​របស់នាង។

For More Videos Amazing