សុំបងប្អូនជួយ បើមានបងប្អូនណាជួបនារីម្នាក់នេះជួយផ្តល់ជាតំណឹងដល់….

មិត្តភាពបើមិនចង់បែកបាក់នោះទេ គឺកុំពាក់ព័ន្ធជាមួយលុយអោយសោះ ព្រោះថាមិត្តភក្តិដែលមិនសូវជាខ្ចីលុយគ្នានោះទេ គឺមិត្តភាពនោះនឹងយូរអង្វែង តែប្រសិនបើមិត្តភក្តិនោះតែងតែខ្ចីលុយមិត្តភក្តិជារឿយៗ នោះ ច្បាស់ជាគង់មានថ្ងៃណាមួយនឹងមានការឈ្លោះគ្នា ជាក់ជាមិនខាន ដោយសារតែលុយ។

តាមរយះគណនីហ្វេសបុកឈ្មោះ Ah Lita Pink Pink បានបង្ហោះថា អោយបងប្អូនជួយស្វែងរកនារីម្នាក់នេះ នឹងផ្តល់ដំណឹងប្រាប់នាង នោះនាងនឹងអោយរង្វាន់លើទឹកចិត្ត ១០០០ដុល្លា ហើយនាងក៍បានរាយរាប់ប្រាប់ថា សូមបងប្អូនទាំងអស់គ្នា ប្រសិនជាបានជួបនារីដូចក្នុងរូបនេះ គឺសុំផ្តល់ដំណឹងទៅប្រាប់គាត់ផង គាត់នឹងមានសាគុណអោយចំនួន ១០០០ដុល្លា ប្រសិនជាចាប់ខ្លួនស្រីម្នាក់នោះបាន។

ដោយសារតែនារីម្នាក់នេះបានបោកប្រាស់លុយគាត់អស់ចំនូន ១៩០០០ដុល្លា ដែលគាត់បានអោយស៊ែកស្អុយ 17500$ តែត្រូវបានគាត់ដឹងថាជាស៊ែកស្អុយនឹងតាមរករឿងនារីម្នាក់នោះ ហើយនារីម្នាក់នោះក៍យំអង្វករទៅគាត់ ដោយសុំទុករយះពេលអោយគាត់ ក្នុងការកលុយមកសង ដោយពួកទាំងពីរនាក់គឺជាមិត្តភក្តិនឹងគ្នា។

ព្រោះតែនាងបានជួបនឹងរឿងដែលពិបាក ទើបនាងបានសុំអង្វរអោយគាត់ជួយ ហើយគាត់ក៍អាណិតព្រោះថាជាមិត្តភក្តិនឹងគ្នា ដោយខំប្រមូលលុយយកមកអោយខ្ចីទាំងអស់ពីខ្លួន ហើយគាត់សុខចិត្តធ្វើអ្វីៗដើម្បីរកលុយអោយនាងខ្ចី ក៍ប៉ុន្តែនាងម្នាក់នេះគឺមិនបានយល់ពីទឹកចិត្ត ដែលខ្ញុំខំរកលុត្រុកៗ ដែលចំនេញបានតែបន្តិចបន្តួច ហើយយកលុយមកអោយខ្ចី បែរជាបានលុយហើយរត់គេចខ្លួនបាត់។

បើគីតមកដល់ពេលនេះគឺរយះពេលមួយឆ្នាំហើយ ដែលគាត់បានទុកពេលអោយនារីម្នាក់នោះសងលុយ តែឥលូវនេះគឺល្មមគិតគូរសងលុយហើយ និងកម្លាំងញើសឈាមគាត់មកវិញ តែប្រសិនបើនៅតែគេចបែបនេះទៀត គឺសូមអោយរត់ដោយមានសេចក្តីសុខទៅណា ដោយការបោកប្រាស់សុីកម្លាំងញើសឈាមគេគ្រប់ៗគ្នា។

ហើយគាត់ក៍បានផ្តាំទៅអ្នកដែលស្គាល់នារីម្នាក់នេះ ប្រសិនបើគេចបានគឺគេចទៅ ព្រោះថានាងគឺពិតជាពូកែសម្តែងខ្លាំងណាស់ ហើយកម្មពារគឺនឹងមានពិត ដោយមិនចាំដល់ជាតិក្រោយនោះទេ៕

For More Videos Amazing