ញាក់សាច់! មហាសេដ្ឋីថៃ ដែលមានទ្រព្យសម្បត្តិរហូតដល់ទៅ ៥ពាន់លានដុល្លា ពេលនេះគឺត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែ….

មានហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើង ដែលធ្វើអោយការភ្ញាក់ផ្អើល​ពិភព​បាល់​ទាត់​នៅប្រទេសអង់គ្លេស ដែលមហាសេដ្ឋីថៃលោក Vichai Srivaddhanaprabha បានធ្លាក់ឧទ្ធម្ភាគចក្រ​របស់ខ្លួន ដែលធ្វើអោយផ្ទុះឆេះស្លាប់ភ្លាមៗតែម្តង ដែលស្ថិតនៅកន្លែង​ចត​រថយន្ត​នៃ​កីឡដ្ឋាន King Power Stadium ។

ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ​ គឺបានធ្វើអោយមនុស្សចំនួន ៥នាក់បានបាត់បង់ជីវីតដោយក្នុងនោះគឺមានមហាសេដ្ឋីថៃមួយរូបផងដែរ ដែលម្ចាស់​ក្លឹប Leicester ។ តាមរយះទស្សនាវដ្តី Forbes បានអោយដឹងថាមហាសេដ្ឋីថៃលោក Vichai Srivaddhanaprabha គឺគាត់ទ្រព្យសម្បត្តិរបស់គាត់សរុប ៤,៩​ពាន់​លាន​ដុល្លារ។

ហើយគាត់គឺជាស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​មិន​គិត​ពន្ធ King Power ដែលព្រលានយន្តស្ទើតែក្នុងតំបន់អាសុី គឺសុទ្ធតែមានហាងរបស់លោកនៅទីនោះ។ ដោយគាត់បានបង្កើតក្រុមហ៊ុននេះឡើង​ក្នុង​ឆ្នាំ ១៩៨៩ ដែលគាត់បើកនៅបាំងកក ប្រទេសថៃ មុនដំបូងគេបង្អស់។

មហាសេដ្ឋីរូបនេះគឺមានចិត្តស្រលាញ់ខាងវិស័យបាល់ទាត់ខ្លាំងណាស់ ទើបគាត់បានសម្រេចចិត្តទិញក្លឹប Leicester មកធ្វើជារបស់គាត់ ក្នុងឆ្នាំ២០១០ ដែលមានតម្លៃ ៥០លានដុល្លា។ ហើយក្លឹបរបស់គាត់គឺត្រូវបានលើពានជាលើកដំបូងនៅ Premier League ក្នុងឆ្នាំ ២០១៥-២០១៦។ និងគាត់គឺត្រូវបានគេសរសើេរថា គឺជាមនុស្សដែលមានចិត្តសប្បុរសខ្លាំងណាស់។

មិនត្រឹមតែប៉ុណ្ណោះ គាត់ក៍មានរថយន្តទំនើបជាច្រើនគ្រឿង យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន ក៍ដូចជាមាននាវាកម្សាន្តផ្លាល់ខ្លួនផងដែរ។ ហើយអោយតែពេលគាត់ទំនេរពីការងារ គឺគាត់តែងតែទៅទស្សនាការប្រកួតបាល់ទាត់របស់ក្រុមលោកជានិច្ច ដោយគាត់ធ្វើដំណើរដោយ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន ទើបធ្វើអោយគាត់ជួបគ្រោះថ្នាក់ស្លាប់បែបនេះកាលពីម្សិលមិញ។

មកដល់ពេលលោក Vichai Srivaddhanaprabha មាន​អាយុ​ទើប ៦០​ឆ្នាំ​ប៉ុណ្ណោះ ហើយកូនក៍មានកូន ៤នាក់ផងដែរ ដោយប្រពន្ធរបស់លោកមានឈ្មោះថា Aimon Srivaddhanaprabha ។ ដោយសារតែហេតុនេះហើយគឺធ្វើអោយមនុស្សជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលលោកបានទទួលមរណះភាពភ្លាមៗ ដោយមិនទាន់បានធ្វើកិច្ចការដែលខ្លួនចង់ធ្វើចប់អស់ផង៕

For More Videos Amazing