ញាក់សាច់! ពស់វែកក្របីប្រវែងជិត៤ម៉ែត្រ​ដ៏ទៅ៣ក្បាល​ បាន​វារចូលទៅក្នងផ្ទះលោកយាយ​ព្រះជន្ម​៨៣ឆ្នាំ​ ហើយលោកយាយក៏…

មានហេតុ​ការណ៏​ដ៏​ភ្ញាក់ផ្អើល​មួយបានកើតឡើងទៅលើលោកយាយម្នាក់ដែលមាន​ព្រះជន្ម​ ៨៣ឆ្នាំ​ និងរស់នៅក្នុងខេត្តក្រាប៊ីប្រទេសថៃ។ ដោយ​ហេតុ​ការណ៍​​មានពស់វែកក្របីប្រវែងជិត៤ម៉ែត្រ​ដ៏ទៅ៣ក្បាល​ បាន​វារចូលទៅក្នងផ្ទះលោកយាយ​ ហើយលោកយាយក៏ត្រូវបាន​អ្នក​ជំនាញ​ធ្វើ​ការជំលៀសលោកយាយទៅកាន់កន្លែងដែលមាន​សុវត្ថិភាព​ផងដែរ។

គួរ​បញ្ជាក់​ដែរថា​កាលពីថ្ងៃទី១២​ ខែ​មករា​ ឆ្នាំ​២០១៨​ មាន​ពស់វែកក្របី​មួយក្បាល​បានវារចូលក្នុងផ្ទះលោកយាយ​ព្រះជន្ម​ ៨៣ឆ្នាំ​ ហើយលោកយាយក៏បានរាយការ​ណ៏ទៅ​សមត្ថកិច្ច​ឲ្យ​មកចាប់​ ក្រុម​អ្នកជំនាញ​ក៏បានចុះមកចាប់ពស់នោះដាក់ចូលក្នុងទ្រុង​ បន្ទាប់​មក២ថ្ងៃ​ក្រោយ​មកទៀត​លោកយាយក៏បានប្រទះឃើញពស់វែក១ក្បាលទៀតស្ថិតក្នុងផ្ទះលោកយាយម្តងទៀត​ ហើយក្រុមអ្នកជំនាញក៏បានចុះមកចាប់ពស់នោះម្តងទៀតដែរ​ រំលងប្រហែលជា៦ថ្ងៃក្រោយ​មកទៀតស្រាប់តែមានពស់១ក្បាលទៀតបានវារចូលមកនៅផ្ទះលោកយាយទៀត​ ពិតជាគួរឲ្យ​ខ្លាចណាស់​ ព្រោះវាជាលើកទី៣ហើយ។

ក្រោយ​មកក្រុមអ្នក​ជំនាញ​ក៏បានដាក់ការ​សង្ស័យ​ថា​ ប្រហែលជាមានពស់វែកក្របីញីមួយក្បាល​ បានមកពងភ្ញាស់កូនរបស់ខ្លួននៅម្តុំផ្ទះរបស់លោកយាយ​ ទើបបានជាពួកវាព្យាយាមវារមករកដូច្នេះ​ ដើម្បី​សុវត្ថិភាព​លោកយាយ​ ក្រុម​អ្នក​ជំនាញ​ និង​សមត្ថកិច្ច​ក៏បានធ្វើការជំលៀសលោកយាយចេញពីទីនោះផងដែរ​ ដើម្បី​ធ្វើការ​រុករក​។

For More Videos Amazing