វីវរ​ហើយ! ជនបរទេស​ម្នាក់បានសម្តែងអារម្មណ៏រិះគន់ចំពោះប្រទេស​ កម្ពុជា​ ទាក់ទងទៅនិង​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​បាននិយាយថា​…

ការភ្ញាក់​ផ្អើល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាងម៉ូតូជនបរទេស​បានបុកទៅនិងម៉ូតូមួយគ្រឿងទៀតដែលជិះ​បញ្រ្ចាស់ផ្លូវ​ នៅតែជាប្រធានបទ​ដ៏ក្តៅគគុកនៅក្នុង​បណ្តាញ​សង្គមហ្វេសបុក​ តួយ៉ាងក៏មានជនជាតិខ្មែរជាច្រើនបានសម្តែងនូវ​អារម្មណ៍​មិនពេញ​ចិត្ត​ទៅលើគ្រួសារក្មេងស្រី​ដែលបានទទួលយកលុយ​ជនបរទេសនោះចំនួន​ ២៥០ដុល្លា​ ហើយនិងអាណិតទៅដល់ជនបរទេសម្នាក់នោះដែលបានក្រាបសំពះលត់​ជង្គង់​សុំទោស​ហើយ​ នៅតែភាគីខាងក្មេងស្រីព្យាយាម​ប្រកែក​យកឈ្នះ​ និងឲ្យទទួលខុសត្រូវទាំងអស់។

ម្យ៉ាងវិញទៀត​ មានបងប្អូន​ជន​រួមជាតិមួយចំនួនបានបញ្ចេញជាមតិ​ និងធ្វើការប្រកាសស្វែងរក​ជន​បរទេស​នោះ​ ដើម្បី​សងលុយជំនួស​ និង​ធ្វើ​ការសុំទោស​ជាសាធារណៈ​ដែលតំណាងឲ្យ​កេរ្តិ៍​ឈ្មោះ​ប្រជាជនខ្មែរផងដែរ។

ដោយឡែក​ មាន​គណនី​ហ្វេសប៊ុក​មួយ​ដែលជាជនជាតិបរទេសមានឈ្មោះថា​ Timothy Welch
បាន​បញ្ចេញ​នូវ​អារម្មណ៏ពិតមួយ​ ទាក់ទងទៅនិង​គ្រោះថ្នាក់​ចរាចរណ៍ ដោយគាត់បាន​និយាយថា”​ ខ្ញុំ​បានរស់នៅ​ប្រទេកម្ពុជា​អស់រយះពេល​ ៤ឆ្នាំ​មកហើយ ហើយ​មធ្យោបាយ​ដែលប្រជាជនជាច្រើនបំផុតធ្វើការបើកបរ​ គឺមិនសូវ​មានការ​ប្រុង​ប្រយ័ត្ន​ និងមាន​គ្រោះថ្នាក់ខ្លាំងណាស់​ ជាជនបរទេស ខ្ញុំតែងតែខ្លាច​ ព្រោះខ្ញុំ​ដឹងថា​ នៅពេលដែល​ខ្ញុំមាន​គ្រោះថ្នាក់​ចរាចរណ៍​ ប្រាកដគឺ​ជាកំហុសរបស់ខ្ញុំហើយ​ ព្រោះខ្ញុំ​ជា​ជន​បរទេស​ គឺតែងតែ​និយាយអំពីប្រាក់”។

For More Videos Amazing