អស្ចារ្យ​ ណាស់! សត្វ​ប្រភេទនេះអាចជាកំណប់ទ្រព្យដ៏មាន​តម្លៃ​ ពីព្រោះ​តែ…

សត្វសមុទ្រ​ប្រភេទនេះ​ប្រហែលជាបងប្អូនប្រិយមិត្តមិនសូវមានការ​ចាប់អារម្មណ៍​ប៉ុន្មានទេ​ ប៉ុន្តែ​វាអាចជាកំណប់ទ្រព្យដ៏មាន​តម្លៃ​ ប្រសិន​ជាយើងប្រទះឃើញ​ វាតែងតែរស់នៅតាមតំបន់​ឆ្នេរសមុទ្រ​ដែលមានក្រហែងថ្ម​ វាមានរូបរាងធំជាងម្រាមដៃបន្តិច​ ហើយរូបរាងរបស់វាស្រដៀងទៅនិងបាតជើងនាគចឹងដែរ ហើយខ្មែេយើងតែងតែនិយមហៅវាថា”ខ្យងក្រញាំឆ្កែ”​ រីឯ​បណ្តាលប្រទេសនៅលោកខាងលិចវិញ​ ពួកគេហៅវាថា​ “ជល​សមុទ្រ​មកពី​ឋាននរក”។

ហេតុ​ផលដែល​យើងចាត់ទុកវាជាកំណប់ទ្រព្យដ៏មាន​តម្លៃ​ ពីព្រោះ​តែគេបានរកឃើញថា”ខ្យងក្រញាំឆ្កែ”​ ជាប្រភេទសត្វម្យ៉ាងដែលសំបូរទៅដោយ​ជាតិប្រូតេអ៊ីន កាល់ស្យូម និង​អ៊ីយ៉ូត​ ដែលមានសារ​ធាតុ​ប៉ូវដ៏ខ្ពស់បំផុត​ រីឯ​តម្លៃវិញគឺខ្ពស់គួរសមនៅក្នុងទីផ្សារ។ ដូចនេះហើយ​ នៅពេលដែលបងប្អូនប្រទះឃើញសូមកុំរំលងឲ្យសោះ​ ពីព្រោះ​វាពិតជាមានតម្លៃណាស់។

For More Videos Amazing