មិនគួរសោះ! កំពុងតែច្រូតស្រូវសុខៗ ចេះតែឆ្ងល់ថាមានអ្វីនៅពីក្រោមម៉ាសុីន ដល់ពេលចុះទៅមើលស្រាប់តែជួបរឿងនឹងស្មានមិនដល់..

នេះគឺជារឿងដ៍អកុសលមួយ ដែលបុរសម្នាក់បានរស់នៅក្នុងខេត្តកំពង់ចាម ហើយគាត់មានមុខរបរគឺជាអ្នកច្រូតស្រូវ ដោយប្រើប្រាស់ម៉ាសុីន។ គាត់តែងធ្វើការបែបនេះជាប្រចាំ ដោយមិនដែលបានជួបរឿងអ្វីអាក្រក់បានកើតឡើងនោះទេ តែថ្មីៗនេះគឺគាត់បានធ្វើរឿងមួយដែលមានវិប្បដិសារីជាទីបំផុត ដោយគាត់គ្មានបំណងនឹងចង់ធ្វើវានោះទេ។

ដោយថ្ងៃមួយគាត់បានប្រើប្រាសម៉ាសុីនដើម្បីច្រូតស្រូវ ហើយមិនប្រយ័ត្នគាត់ក៍បានជិះកិនសត្វពស់ថ្លាន់ដ៍ធំមួយក្បាលបានបាត់បងជីវិត យ៉ាងអណោចអម៍។ និងគាត់បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដោយគាត់ពុំមានចេតនាបន្តិចទាល់តែសោះ ដែលធ្វើអោយគាត់កិនពស់ថ្លាន់នេះស្លាប់។

តាមរយះគណនីហ្វេសបុកឈ្មោះ សម្ព័ន្ធអាយធី ក៍បានបកស្រាយថា ខ្ញុំគឺពិតជាគ្មានចេទនានោះទេ គឺពេលនោះខ្ញុំមិនបានដឹងនោះទេ ពេលដែលខ្ញុំបានឃើញហេតុការណ៍នេះមក ខ្ញុំពិតជាអាណិតពស់ថ្លាន់មួយក្បាលនោះខ្លាំងណាស់ ដែលពស់នោះគឺមានទំហំធំប៉ុនភ្លៅ ហើយណាមួយខ្លាចកូនៗអត់មានម៉ែចិញ្ចឹមការពារ។

ហើយនៅពេលដែលខ្ញុំច្រូតស្រូវ គឺខ្ញុំមើលមិនឃើញនោះទេ មិនដឹងថាវាមកនៅទីនេះតាំងពីពេលណានោះទេ។ សត្វពស់កើតមក វាក៍ចង់មានជីវិតរស់នៅដូចជាមនុស្សដែរ អាណិតខ្លាំងណាស់ ដោយសារតែទង្វើបាបរបស់ខ្ញុំ ដែលបានកិនពស់មួយក្បាលនេះអោយស្លាប់។ នៅពេលដែលខ្ញុំបានកិនវាហើយ គឺធ្វើអោយខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ទោះបីវាគឺជាសត្វក៍ដោយ ហើយខ្ញុំរឹតតែមិនចង់ធ្វើបាបទេ សត្វពស់ក៍ត្រូវការជីវិតរស់នៅដែរ៕

For More Videos Amazing