អីយ៉ាស់​ឡើងកប់! ឆេង​ ប្រសិទ្ធ​ ពិតជា​អស្ចារ្យ​ ម៉ែន​ក្នុង​សប្ដាហ៍​នេះ​ មិនបាច់និយាយតែម្តង…(មានវីដេអូ​)

កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​ អន្តរជាតិ​ The Voice Kids Cambodia​ ក្នុង​វគ្គ​ Live Show ពិតជា​អស្ចារ្យ​ ខ្លាំង​ណាស់ក្នុង​សប្ដាហ៍​ទី​២នេះ​ ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០១៨ ដោយប្អូនៗជា​បេក្ខជន​ពិតជាមាន​សមត្ថភាព​ខ្លាំងណាស់ក្នុងការ​ច្រៀង។

ជាក់ស្តែង​ កុមារា​ ឆេង​ ប្រសិទ្ធ​ ដែលជាកូនក្រុមរបស់​ Coach កញ្ញា​ បានឡើងមកបកស្រាយ​ចម្រៀង​បទ”Uptown Funk”​ ដែលជាភាសាអង់គ្លេស​ ទាំងស្តាយរាំ​ ការស្លៀកពាក់​ និងការច្រៀង​ គឺឡើងម៉ាអេមតែម្តង។

ដោយសារកុមារា​ ឆេង​ ប្រសិទ្ធ​ ធ្វើ​បានល្អយ៉ាងខ្លាំងនៅ​វគ្គ​ Live Show សប្ដាហ៍​ទី​២​ ទើបប្អូនទទួលបានការបោះឆ្នោតពី​ទស្សនិកជន​យ៉ាងច្រើនកុះករ​ ហើយអាចបន្តទៅវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing