ពិរោះ​ខ្លាំងណាស់! កុមារា​ មួន​ តុលា​ បកស្រាយ​បទ”ទំនួញចាបមាស”​ ពិតជា​អន្លង់​អន្លូច​ កំសត់​ និងស្រែក…(មានវីដេអូ​)

ការប្រកួត​ប្រជែងរបស់កុមារដែលមាន​សមត្ថភាព​ក្នុង​កម្មវិធី​ The Voice Kids Cambodia រដូវកាលទី​២​ នៅតែបន្ត​ ហើយនៅរាត្រីថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០១៨​ បានឈានមកដល់វគ្គ​ Live Show សប្ដាហ៍​ទី​២ហើយ។

ដោយឡែក​ ក្នុង​សបា្តហ៍​វគ្គ​ Live Show នេះ​ កុមារា​ មួន​ តុលា​​ ដែលជាកូនក្រុម​លោក​ ព្រាប​ សុវត្ថិ​ បានលើកយកបទ​ “ទំនួញចាបមាស”​ របស់​អធិរាជ​សំឡេង​មាស​ លោកតា​ សុិន​ សុីសាមុត​ ពិតជាពិរោះ​ណាស់​ ទាំងការស្រែក​ និង​មនោសញ្ចេតនា​ សង្ឃឹមថាប្អូននឹងបានជាប់ទៅវគ្គបន្តទៀត។

សូមទស្សនាវីដេអូខាងក្រោម