ញាក់សាច់! បុរសម្នាក់ចិញ្ចឹម​សត្វ​កាភេម​ដើម្បី​យកស្លាបលក់​ រកចំណូល​បានយ៉ាងនឹកស្មានមិនដល់…

បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជាបានស្គាល់​រួចមកហើយនូវសត្វកាភេម​និងអត្ថប្រយោជន៍​របស់វា ដែលស្លាបរបស់វាគេអាចយកទៅធ្វើ​ជា​គ្រឿង​អលង្ការ​យ៉ាង​ស្រស់​ស្អាត​បាន​ តែមកដល់ពេលនេះសត្វកាភេមកំពុងតែជិតផុតពូជហើយ។

បុរសម្នាក់ដែលជាជនជាតិថៃ​ គាត់មាន​ជីវភាព​ខ្សត់​ខ្សោយ​ខ្លាំងណាស់​ ទើបគាត់ក៏បានជ្រើសរើសរបរជាអ្នកលក់កាភេម​ ដំបូងឡើយ​គាត់បានដើរចាប់សត្វកាភេមដើម្បីយកទៅលក់​ ព្រោះស្លាបរបស់វាអាចធ្វើជា​ ត្រគៀបសក់​ស្នៀតសក់ និងវត្ថុផ្សេងជាដើម។

គាត់បានដើរចាប់សត្វ​កាភេម​ជារៀងរាល់ថ្ងៃ​ ហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្សត់ទៅៗ​ ទើបគាត់ក៏បានគិតថា​ គួរតែយកពួកវាមក​ចិញ្ចឹម​វិញ​ដើម្បី​ឲ្យ​មានភាពងាយស្រួលជាងការដើររក​ ដោយពេលដំបូងនោះ​ ពេលដែលគាត់ចិញ្ចឹម​ គាត់បានជួបផលលំបាកច្រើនណាស់ ដោយសត្វទាំងនោះមានខ្លះស្លាប់​និងមានខ្លះទៀតបានហើរចេញ​ គាត់ក៏បានខិតខំរក​វីធីសាស្រ្ត​ជាច្រើន។

ទីបំផុតគាត់ក៏យល់ដឹងពីពួកវាច្បាស់​ ហើយដឹងថាពួកវាចូលចិត្តសុីស្លឹកអំពិលទឹក ស្លឹកសាប៊ួ និងស្លឺកម្ទេស​ ទើបគាត់បានយកស្លឹកទាំងនោះមកដាំនៅទីនេះ​ ពួកវាក៏លែងហើរ​ទៅណាទៀត​ហើយ​ និងថែមទាំងពងនៅពាសពេញក្រោមដីទៀតផង​ ជឋរៀងរាល់ខែកញ្ញាមេរបស់វានឹងស្លាប់អស់ធ្លាក់ចុះមកក្រោម​ ហើយបុរសនោះក៏បានយកស្លាបរបស់សត្វកាភេមទាំងនេះទៅលក់​បានប្រាក់ចំណូលយ៉ាងតិចបំផុតគឺ៣មុឺនដុល្លាក្នុងមួយឆ្នាំ។

For More Videos Amazing