អត់កាងារធ្វើម៉ែន! បុរសម្នាក់បានយកកាំបិតទៅឆូតឡានរបស់គេ​ ចុងក្រោយ​ក៏ជួបរឿងមួយដែលនឹកស្មានមិនដល់…

កាលពី​ថ្ងៃទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៨​ ស្ថិតក្នុងភូមិ​រតនៈ​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ មានហេតុ​ការណ៏​មួយបានកើតឡើង​ ដោយមានបុរសម្នាក់ឈ្មោះ​ ឆាន កក​ហេង ហៅ​ ​បារាំង​ បានយកកាំបិតទៅឆូតឡានមួយគ្រឿងម៉ាក​ CHEVROLET Colorado ព​ណ៏​ស ដែលឡាននោះត្រូវបានបុរសម្នាក់រួមទាំងក្រុមគ្រួសារបានឈប់នៅលើ​ចញ្ចើមផ្លូវមុខផ្ទះរបស់លោក​ បារាំង​ ដើម្បី​ចូលទៅញុាំអីនៅ​អាហារដ្ឋាន​ក្បែរនោះ។

ដំបូងឡើយម្ចាស់ឡានខាងលើនេះ​ ក្រោយពីញុាំអីរួច​ ក៏បានជិះឡានត្រលប់មកផ្ទះវិញ​ លុះថ្ងៃស្អែកក៏បានយកឡានទៅលាង​ ស្រាប់តែប្រទះឃើញមានស្នាមឆ្កូតឡានប្រវែង​ជិត​ ២​ម៉ែត្រ​ ដែលនៅ​ផ្នែក​ខាងចំហៀង​ទ្វារ និង​នៅលើ​កាបូ​ម៉ាស៊ីន​។ ទើបបុរសម្នាក់នោះបានដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​ ហើយចុះមកស្រាវជ្រាវនៅកន្លែងកើតហេតុខាងលើទើបដឹងថា​ បុរសឈ្មោះ​ បារាំង​ជាអ្នកឆូត។

បុរសម្ចាស់ឡានគឺ​ជាមន្ត្រី​នគរបាល​មួយ​រូប​នៅ​ស្នងការដ្ឋាន​ខេត្ត​ ហើយឡានលោកមានតម្លៃជាង៤មុឺន​ដុល្លា​ លោកក៏បានស្នើទៅតុលាការលើថ្លៃខូចខាតឡានចំនួន​ ៥ពាន់ដុល្លា​ និងដាក់ទោសជន​សង្ស័យ​នេះតាមផ្លូវច្បាប់ដែរ​ដើម្បី​ឲ្យ​មានការរាងចាលទៅថ្ងៃក្រោយ។

For More Videos Amazing