ញាក់សាច់! បុរសម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកដល់ទៅជាង១មុឺនឆ្នាំ​ ដោយសារតែ…

បុរសម្នាក់មានឈ្មោះថា​ Phudit Kittitradilok​ ជាជនជាតិ​ថៃ​ ដំបូងឡើយ​ Phudit​ បានបើកក្រុមហ៊ុន ដែលជាកម្មវិធី​មួយ​ឲ្យ​ប្រជាជន​ថៃ​ធ្វើ​ជំនួញ​ដូចជា​ អចលនទ្រព្យ​ ការ​ថែ​រក្សា​សម្រស់​ និង​ការ​នាំ​ចេញ​នាំចូល​ជា​ដើម។​ ក្នុង​កម្មវិធី​របស់ក្រុម​ហ៊ុន​នេះដែរ​ បានធ្វើឲ្យ​ប្រជាជនជាច្រើនមានការជឿជាក់ជាខ្លាំង​ ហើយក៏បាននាំគ្នាយកលុយមកវិយោគ​ ដើម្បី​ចង់បានលុយចំនេញមកវិញ។

ជាអកុសលប៉ូលីសក៏បានសើបអង្កេតឃើញថានេះជាករណីបោក​បញ្ឆោត​ ទើបប៉ូលីសក៏បានធ្វើការចាប់ខ្លួនបុរសនោះ​ តាមការសាកសួរពី​សមត្ថកិច្ច​បានឲ្យ​ដឹងថាក្នុងករណីនេះមាន​ប្រជាជន​ចំនួន​ ២៦៥៣​ បានចាញ់បោកទៅលើបុរសនោះ។

ដោយសារតែមានពាក្យបណ្តឹងច្រើនយ៉ាងនេះ​ តុលាការ​ក៏បានកាត់ទោស​ Phudit​ ឲ្យ​ជាប់គុកចំនួន១៣២៧៥ឆ្នាំ​​ ដោយក្នុង១ករណីមានរយះពេល៥ឆ្នាំ​ តែដោយសារ​ជនល្មើស​ Phudit​ បានឆ្លើយសារភាព​ តុលាការ​ក៏បានសម្រាលទោសពាក់កណ្តាលនៅសល់​ ៦៦៧៣​ឆ្នាំ និង​៦​ខែ​។ សំណាងហើយដែលច្បាប់​ព្រហ្មទណ្ឌ​ថៃបានកំណត់ថា​ ទោស​ជាអតិបរមា​សំរាប់បទល្មើស​ទាំងឡាយ មានចំនួន១០​ឆ្នាំ​ ដូច្នេះ​ ជនល្មើស​ Phudit​ ត្រូវជាប់គុក២០ឆ្នាំ។

For More Videos Amazing