រឿងពិត! លោកតាម្នាក់បានចាប់ជាតិជាគោ​ ហើយក៏បានមករស់នៅជាមួយប្រពន្ធវិញ​ និងបាន…

ការចាប់ជាតិ​ចាប់កំណើត​ និងចាំជាតិគឺជារឿងមួយដែលមានបងប្អូន​មួយចំនួន​ជឿជាក់​ និង​មានមួយចំនួនទៀតផងដែរដែលមិនជឿទៅលើរឿងអស់នេះ​ទេ ដោយសារតែ​ប្រទេសយើងកាន់​ព្រះពុទ្ធសាសនា​ ដូច្នេះ​ហើយជំនឿតែងតែដក់ជាប់ក្នុងចិត្តជានិច្ច។

ដោយឡែក​កាលពីមួយ​រយៈ​ពេលមុន​ មានការភ្ញាក់ផ្អើល​មួយតាម​បណ្តាញ​សង្គមហ្វេសបុក​ ដែលហេតុ​ការណ៍​នេះ​បានកើតឡើងនៅឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ។ ដោយមានគោមួយក្បាលអាយុ៥ខែ​ ដែលអ្នកភូមិ​សង្ស័យ​ថាជាលោកតា​ តុល​ ឃុត​ ដែលគាត់បានស្លាប់កាលពី១ឆ្នាំ​មុន​ ហើយមកចាប់បដិសន្ធិជាសត្វគោ​។

លោកយាយ ឃឹម ហង្ស វ័យ ៧៤ ឆ្នាំ​ ដែលត្រូវជាប្រពន្ធរបស់លោកតា​ តុល​ ឃុត បាននិយាយថា​ មានមនុស្សជាច្រើនបាននាំគ្នាមកផ្ទះគាត់ជា​រៀងរាល់​ថ្ងៃ​ដើម្បី​មកមើលគោនោះ​ ហើយអ្នកទាំងអស់នោះបាននិយថា​ ទាំងការវិកា​ និង​ឥរិយាបថ​ហាក់បីដូចជាស្រដៀងទៅនិងប្តីរបស់គាត់ណាស់​ ហើយគោនោះតែងតែឡើងចុះផ្ទះ​នោះជារៀងរាល់ថ្ងៃ​។ កូនគោនោះត្រូវបានបំរើដោយម្ចាស់ផ្ទះ ទាំងការសំអាតកាយ និងដាក់អោយដេកជាមួយនិងខ្នើយដែលធ្លាប់ប្រើ​ ដោយលោកតា តុលឃុតទៀតផង។

For More Videos Amazing