ព្រះអើយអីក៏ពូកែម្លេះ! ស៊ាប​ ឈៀង​ហេង​ បេក្ខជន​ Cambodia’s Got Talent និយាយពីចំណាត់ថ្នាក់លេខ១​ និង​ ប័ណ្ណ​សរសើរ​រាប់មិនអស់…(មានវីដេអូ​)

កុមារា​ ស៊ាប​ ឈៀង​ហេង​ អាយុ​ ១០ឆ្នាំ​ និងមានទីលំនៅ​ស្ថិតនៅ​រាជធានីភ្នំពេញ​ កុមារា​រូប​នេះគឺជា​បេក្ខជន​មួយរូបក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​ Cambodia’s Got Talent ២០១៨​ រដូវកាលទី​២​ ហើយពេលនេះ​បានឈានមកដល់វគ្គ​ Live Show Semi Final សប្ដាហ៍​ទី​៤ហើយ​កាលពី​សប្ដាហ៍​មុន។

កុមារា​ ស៊ាប​ ឈៀង​ហេង​ ត្រូវបានមហាជនជាច្រើនដាក់​រហ័សនាម​ឲ្យ​ថា​ “បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ”​ ក្នុង​កម្មវិធី​ Cambodia’s Got Talent​ កាលពី​សប្ដាហ៍​មុន​ និងថែមទាំងទទួលបាន​បូតុងមាសពីអ្នកនាង​ អម្ពរ​ ទេវី​ ទៀផង។
បើទោះបីពេលនេះ​ប្អូន​កំពុងតែមានភាពវ័យក្មេងក៏ដោយ​ តែបើនិយាយពីចំណេះដឹងប្អូនទាំងភាសាខ្មែរ​ និងភាសាបរទេសគឺពិតជាមាន​ទេព​កោសល្យ​​អស្ចារ្យ​ ខ្លាំងណាស់​ គួរឲ្យ​សរសើរ​ពិតម៉ែន។

ដោយឡែក​កាលពី​ពេលថ្មីៗនេះ​ កុមារា​ ស៊ាប​ ឈៀង​ហេង​ (បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​)​ ក៏​បានបង្ហាញនូវលទ្ធផលចំណាត់ថ្នាក់តាំងពីថ្នាក់ទី១​ ដល់ថ្នាក់ទី៦ផងដែរ​ ដែលសុទ្ធតែទទួលបានចំណាត់ថ្នាក់លេខ១​ បើនិយាយពី​ប័ណ្ណ​សរសើរវិញ​ មិនថាតែភាសាខ្មែរ​ និង​ភាសា​អង់គ្លេស​នោះទេ​ សុទ្ធតែទទួលបានចំណាត់ថ្នាក់លេខ១ផងដែរ​ ប្អូន​ប្រុស​ពិតជា​សាកសម្យនឹងទទួលបាន​រហ័សនាម​នេះខ្លាំងណាស់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing