រន្ធត់​ចិត្ត​ណាស់! ម្តាយទើបតែ​លាចាក​លោក​ ហើយនៅពេលនេះ​កូនលាឪពុកទៅ…..

ពិតជារឿងដ៏គួរឲ្យអាណិតទៅដល់គ្រួសារប្អូនស្រីខ្លាំងណាស់​ ម្តាយទើប​តែចែកឋានចាកចេញពីលោកនេះទៅមិនទាន់បាន​ប៉ុន្មានផង​ ហើយពេលនេះ​ក៏ត្រូវចាកចោលឪពុកទៅ​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើការ​ទៀត ដែលសឹងតែអាចនិយាយបានថាចែកគ្នារស់នៅឆ្ងាយសែនឆ្ងាយរៀងៗខ្លួនហើយ​។

តែទោះជាយ៉ាងណាដើម្បីតែគ្រួសារមួយនេះ​ ដូច្នេះ​ប្អូនស្រី​ក៏ត្រូវតែពុះពារជំនះឲ្យទាល់តែបាន​ ណាមួយក្នុងនាមប្អូនស្រីជាកូនបងដែរនោះ។ ដើម្បី​សម្ដែង​នូវភាព​កតញ្ញូ​ ប្អូនស្រី​ក៏បានក្រាបសំពះឪពុករបស់ខ្លួនដល់ដី​ ហើយបាន​ផ្តែផ្តាំនូវពាក្យ​ពេជន៏មួយចំនួនដល់ឪពុកផងដែរ។

ក្នុង​ខ្លឹមសារ​នោះប្អូនស្រីបានរៀបរាប់ថា”​ ប៉ាជាម្លប់ដ៏​ត្រឈឹងត្រឈៃ​របស់កូន​ បន្ទាប់​ពីម៉ាក់បានចែកឋានទៅ​ កូនពិតជាយល់ពី​អារម្មណ៍​នាពេលនេះរបស់ប៉ាណាស់​ តែធ្វើម៉ែចដើម្បីគ្រួសារមួយនេះ​ ដូច្នេះ​កូនត្រូវតែទៅ​ សូមប៉ាមើលថែប្អូនៗឲ្យបានល្អផង”។

For More Videos Amazing