តិចច្រលំតារាស្រុកគេចុះ! តាមការពិតគឺជាតារាខ្មែរយើងទេ គឺកំពូលតារា……

កញ្ញាមាស សុខសោភា គឺជាកំពូលតារាចម្រៀងមួយរូបនៅក្នុងផលិតកម្ម Town ដោយកញ្ញាគឺបានឈរជើងជាកំពូលតារាចម្រៀងស្រីដែលឈរជួរលំដាប់មុខគេច្រើនឆ្នាំណាស់មកហើយ។ កញ្ញាគឺមានអ្នកគ្រាំទ្រច្រើនខ្លាំងមែនទែន មិនថាក្នុងស្រុក និងក្រៅស្រុកនោះទេ ព្រោះតែកញ្ញាគឺជាមនុស្សមានចរិតរមទម្យ រួសរាយខ្លាំងទាំងក្នុង និងនៅក្រៅឆាក។

ហើយកាលពីពេលថ្មីៗនេះកញ្ញាមាស សុខសោភា ក៍អញ្ចើញទៅសម្តែងនៅក្រៅប្រទេស ហើយក៍បានជួបជាមួយនឹងបងប្អូនខ្មែរយើងជាច្រើន ដែលជាអ្នកគាំទ្រនាងនៅទីនោះ។ កញ្ញាមាស សុខសោភា មានកេរ្តិ៍ល្បីយ៉ាងខ្លាំងធ្វើអោយបងប្អូនខ្មែររបស់យើងនៅទីនោះ គឺមកចោមរោមមើលកញ្ញាគ្រប់គ្នា។

ហើយឃើញបែបនេះមានផេកហ្វេសបុកឈ្មោះថា Fabulous Star – តារាស្រីជួរមុខ បានបង្ហោះរូបភាពទាំងនេះ និងបានសរសើរកញ្ញាថា សូមកុំច្រលំថា នេះជាតារាស្រុកគេណា តាមការពិតគឺជាកំពូលតារាចម្រៀងស្រុកខ្មែរនោះទេ ពិតជាកប់ខ្លាំងណាស់ មានអ្នកគាំទ្រជាច្រើនរោមឡើងជិត។

ហើយពិតជាមានមោទនះភាពខ្លាំងណាស់នៅពេលដែលឃើញកំពូលតារាខ្មែរយើងទៅសម្តែងនៅក្រៅប្រទេស ហើយមានអ្នកគាំទ្រច្រើនបែបនេះ គឺមិនអន់ជាតារាបរទេសនោះទេ ហើយសំខាន់ កញ្ញាគឺនៅអឺរ៉ុបទៀតផង ហើយក៍សូមអគុណផងដែរ នូវការគាំទ្រ ស្រលាញ់ ដ៍លើសលុបបែបនេះ។

For More Videos Amazing