វាសនាមនុស្សមើលមិនឃើញម៉ែន​ នៅសុខៗអាចនឹងមានក៏ថាបាន​ ដូចជាបងស្រីម្នាក់​នេះចឹង ដោយសារតែលុយ៥​ អាចធ្វើឲ្យ​គាត់ក្លាយជាអ្នកមានបាន…

នារីម្នាក់បានក្លាយទៅជាសេដ្ឋីដោយមិនដឹងខ្លួនដោយសារតែលុយ៥ដុល្លា​ ហើយគាត់ចង់ចែករំលែកទៅកាន់មនុស្សទាំងអស់គ្នាឲ្យបានដឹង​ថា​ វាសនាមនុស្សពិតជាមើលមិន​ឃើញទេ​ ថ្ងៃ​នេះក្រ​ មិនប្រាកដថាស្អែកនៅតែក្រនោះទេ។

ខ្ញុំ​គឺជាកូនច្បងម្នាក់ដែលរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពក្រលំបាក​ ឪពុកម្តាយ​របស់​ខ្ញុំ​គឺជាអ្នកកាប់អូសនៅក្នុងព្រៃហើយយកទៅលក់នៅឯ​វិមានឯករាជ្យ​ក្រុងភ្នំពេញ។ ដើម្បី​សំរាលនៅ​ជីវភាព​គ្រួសារ​ ខ្ញុំ​ក៏បានធ្វើបបរលោតដើរលក់នៅតាមឆ្នេរ​សមុទ្រ​ ថ្ងៃ​មួយក្នុងឆ្នាំ២០០៦​ ខ្ញុំ​ក៏​បានជួបជនបរទរសម្នាក់​ ខ្ញុំ​ចេះនិយាយ​ភាសា​អង់គ្លេសតិចៗ​ គាត់បានប្រាប់ខ្ញុំថា​ គាត់បានបាត់លុយ​ ផាស្ព័រ​ និងឯកសារអស់ហើយ​ ព្រោះ​ចោរលួច​ ពេលនេះនៅសល់តែខោខ្លី​ប៉ុណ្ណោះ​ទេ​។

ឃើញដូចនេះ​ ខ្ញុំ​ក៏​បានឲ្យ​លុយ​ ៥ដុល្លាដែលខ្ញុំរកបានពីលក់បបរ​លោត​ទៅកាន់គាត់​ ដើម្បី​ឲ្យ​គាត់យកលុយនេះទៅចូលហាង​អុីនធឺណែតទាក់ទង​ជាមួយ​សាច់ញាតិ​គាត់​ ពេលនោះគាត់សប្បាយចិត្តណាស់​ ហើយគាត់បានប្រាប់ខ្ញុំថា៣ឆ្នាំ​ក្រោយ​ គាត់នឹងត្រលប់មកយកខ្ញុំទៅនៅបរទេស​ ពេលនោះខ្ញុំមិនបានគិតអ្វីទេ​ គ្រាន់តែចង់ជួយដល់គាត់តែ​ប៉ុណ្ណោះ​ ហើយណាមួយខ្ញុំក៏មិនស្រលាញ់ជនបរទេសដែរ។

ស្រាប់តែឆ្នាំ២០០៨​ គាត់ពិតជាបានត្រលប់មកវិញម៉ែន​ ហើយគាត់បានក៏ស្វែងរក​អាស័យដ្ឋាន​ខ្ញុំ​ទាល់តែឃើញ​ ក្រោយមកគាត់ក៏បានសុំខ្ញុំរៀបការ​ ដំបូងឡើងខ្ញុំមិនបាននិយាយអ្វីទេ​ មានមិត្តភក្តិរបស់ខ្ញុំម្នាក់បាននិយាយថា​ គាត់គឺជាម្ចាស់ក្រុមហ៊ុន​ស្រាបៀ​មួយ​នៅប្រទេស​ហូឡង់​ ដូចដែរខ្ញុំ​បានរៀបរាប់ខាងលើគឺ​ខ្ញុំ​ក៏មិនស្រលាញ់ជនបរទេស​ តែដោយសារចង់ឲ្យគ្រួសារខ្ញុំមាន​ជីវភាព​ធូរធារ​ ទើ​បបានជាយល់ព្រមរៀបការជាមួយគាត់។

ក្រោយមកគាត់ក៏បានចូលស្តីដណ្តឹងខ្ញុំ​តាមប្រពៃណីជាមួយថ្លៃទឹកដោះ១មុឺនដុល្លា​ ហើយលុយទាំងនេះគឺដើម្បីធ្វើផ្ទះខ្លះ​ និងទុកធ្វើការរកសុីខ្លះ​ គ្រួសារ​របស់ខ្ញុំ​ក៏បានប្រែមកមានជីវភាព​ធូរធារ​ដូចគេដូចឯង​ ឪពុកម្តាយ​ខ្ញុំ​ក៏លែងហត់នឿយដែលត្រូវទៅកាប់ឈើធ្វើអូសដើម្បីលក់ដូចពីមុនទៀតទេ​ នេះ​ហើយវាសនាមនុស្ស​ពិតជាមើលមិនឃើញម៉ែន​ នៅពេលដែលយើងធ្វើល្អទៅកាន់អ្នកដទៃ។