បែកធ្លាយ​ហើយ! រូបភាពជាច្រើនសន្លឹកអ្នកនាង​ រត្ន័​ រចនា​ មុនពេលដែលទទួលបានភាពល្បីល្បាញ​ ពិតជា…(មានរូបភាព​ច្រើន)

អ្នកនាង​រត្ន័​ រចនា​ គឺជាតារាចម្រៀងមួយរូបដែលទទួលបានការគាំទ្រ​យ៉ាងខ្លាំងពីមហាជននានា​កាលពីពេលថ្មីៗនេះ​ តាមរយៈ​បទ​”មេម៉ាយ​ សប្បាយ​”​ បានធ្វើឲ្យ​ទស្សនិកជនជាច្រើនមានការចាប់អារម្មណ៏ទៅដល់អ្នកនាងជាខ្លាំង​នៅតាម​បណ្តាញ​សង្គមហ្វេសបុក​ ហើយអ្នកនាងក៏ត្រូវបាន​ស្ថានីយ​ទូរទស្សន៍​មួយចំនួន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ផងដែរ​។

នេះជារឿងដ៏ជោគជ័យមួយសំរាប់អ្នកនាង​ រត្ន័​ រចនា​ ដែលបានចូលប្រឡូកក្នុង​សិល្បៈ​អស់រយៈពេល​ជាង​ ២០ឆ្នាំ​មកហើយ។ ចូលមកនិយាយពីសម្រស់របស់អ្នកនាងវិញ​ គឺកាន់តែមានភាពស្រស់ស្អាតទៅៗ​ ហើយការតុបតែងខ្លួនរបស់អ្នកនាង​ ទាំងការស្លៀកពាក់​ ក៏ជាទីចាប់អារម្មណ៏របស់មហាជនជាច្រើនផងដែរ។

ដោយឡែក​ បើប្រៀបធៀប​សម្រស់​របស់អ្នកនាងនៅពេល​បច្ចុប្បន្ន​នេះ​ ជាមួយនិងសម្រស់អ្នកនាងដែលមុននឹងមានភាពល្បីល្បាញនោះគឺខុសគ្នាស្រលះតែម្តង​ ដែលកាលដែលអ្នកនាងនៅក្មេងគឺមានរូបរាងស្គម​ ហើយរាងស្វែលតែម្តង​ តែក្រោយ​មកទៀតអ្នកនាងក៏មានរូបធាត់ខ្លាំង​ រីឯ​ បច្ចុប្បន្ន​នេះ​វិញ​ គឺអ្នកនាងមានរាងធាត់បន្តិចតែស្រស់ស្អាតខ្លាំងណាស់។