សូមជួយ​ Share បន្តផង! មនុស្សមួយក្រុមដែលស្លៀកពាក់ជារបៀបអារ៉ាប់​ បានបើកឡានចូលផ្ទះ​ប្រជាពលរដ្ឋ​ ហើយ…

មានករណីមួយបានកើតឡើងនៅផ្ទះមួយកន្លែង ដែលស្ថិតនៅក្នុងភូមិ​ លៀប ឃុំ​ កណ្ដៀងរាយ ស្រុក​ ស្វាយទាប ខេត្តស្វាយរៀង​ កាលពីថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង១១ថ្ងៃត្រង់​ ដោយមានឡានម៉ាក​ Lexus មួយ​គ្រឿង​ ពាក្យស្លាកលេខ​ភ្នំ​ពេញ​ 2AO-4521​ និងមានគ្នាប្រហែលបីបួននាក់រួមទាំងស្រីទៀតផង​ បានជិះចូលផ្ទះប្រជាជនហើយបាននិយាយជាភាសាអង់គ្លេសថាពួកគេបានបាត់លុយកាបូបនិងទូរសព្ទ័អស់ហើយ​ ចង់សុំលុយខ្លះដើម្បីចាក់សាំង​ និងទុកធ្វើសាហ៊ុយធ្វើដំណើរ​ ហើយពួកគេក៏បានរៀបរាប់ទៀតថា​ ពួកគេមាន​មិត្តភក្តិ​នៅកំពង់ចាម​ តែគ្មានទូរសព្ទ័តេ​ ចង់ខ្ចី​ទូរស័ព្ទ​ដើម្បី​តេ​ ក្រោយមកអ្នកផ្ទះនោះក៏បានទូរសព្ទ័ហៅបងប្អូន​ ទើបពួកគេនាំគ្នាចូលឡានហើយជិះទៅតែម្តង។

ទាក់ទងនិងករណីនេះក៏បានកើតឡើងម្តងរួចផងដែរកាលពីថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ​២០១៨​ នៅផ្ទះ​សំណាក់មួយកន្លែង​ ក្នុង​ខេត្ត​ស្វាយរៀង​ ដោយ​ក្រុមពាក់អាវអារ៉ាប់​ ក្រោយមកម្ចាស់ផ្ទះសំណាក់ក៏បានទូរ​សព្ទ័ហៅ​សមត្ថកិច្ច​ ទើបពួកគេនាំគ្នាបើកឡានយ៉ាង​ប្រញាប់ចេញទៅតែម្តង។ ដូច្នេះ​សូមបងប្អូន​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះជនទាំងនេះផង។

For More Videos Amazing