ប្រិយមិត្ត​ប្រហែលជាមាន​ចំងល់ហើយ​ ទាក់ទងនិងការបាត់មុខមួយរយះពេលរបស់លោក​ ឈឿន​ ឧត្តម​ នេះគឺដោយសារតែ…

យោងតាម​ផេគ​ហ្វេសបុក​ជាផ្លូវការមួយឈ្មោះ​ Movie Star Research បានធ្វើការ​សំភាស​ន៍តារា​ចម្រៀង​លោក​ ឈឿន​ ឧត្តម​ ដែលមួយរយះពេលក្រោយនេះ​ លោកបានបាត់មុខពីសិល្បះយ៉ាងយូរ​ ទើបធ្វើ​ឲ្យ​ប្រិយមិត្តបងប្អូន​ និងមហាជនជាច្រើនមាន​ចំងល់ជាខ្លាំង ទាក់ទងនិងការបាត់មុខមួយរយះពេលរបស់លោកនោះ។

លោក​ ឈឿន​ ឧត្តម​ គឺជាតារាចម្រៀងដ៏ល្បីឈ្មោះកាលពី​ប៉ុន្មានឆ្នាំមុន​ តាមរយៈ​បទជាច្រើនរបស់លោកដូចជា​បទ ឱប​ស្រមោល​ ទឹកភ្នែកជនពាល​ រនោច​ខែប្រាំង​ ទូរស័ព្ទ​អ្នកណា​ ខ្លាចរកាដែក​ ។ ល។ បាទទទួលការគាំទ្រជាខ្លាំងពីមហាជន​ លោកបានចូលប្រឡូក​សិល្បៈ​តាំងតែពីឆ្នាំ​ ១៩៩៨​ មកម្លេះ​ តាមរយៈ​ការប្រលងក្នុង​កម្មវិធី​គន្លងតារា​ ក្នុង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ហើយលោកទទួលបានជ័យលោកភីលេខ២។

ដោយឡែក​ទាក់ទងនិងការបត់មុខរបស់លោកនោះ​ លោក​ ឈឿន​ ​ឧត្តម​ បាន​បញ្ជាក់​ថា​ “មិនបានបាត់ទៅណានោះទេ​ មកពីមួយរយះនេះមានប្អូនៗជំនាន់​ក្រោយថ្មីៗជាច្រើន​ ដូច្នេះ​ទើបមិនសូវមានគេហៅឲ្យឡើងច្រៀង​ ហើយណាមួយមានជំងឺទាក់ទងនិងបំពង់​ក​ និង​ច្រមុះ​ អស់រយៈ​ពេល៤ឆ្នាំ​ហើយ​ ទើបតែជានៅពេលនេះទេ”​ គួរបញ្ជាក់ដែលថា​ពេលនេះ​លោក​ ឈឿន​ ឧត្តម​ គឺជាតារា​ចម្រៀង​នៅ​ភោជនីយដ្ឋាន​ពិភព​រាត្រី​។

For More Videos Amazing