ម៉ែគេម៉ែយើង កូនគេកូនយើង អាណិតណាស់! ម្តាយស្លាប់បាត់ ហើយធ្វើបុណ្យសពអោយម្តាយតែម្នាក់ឯង ដោយគ្មានសាច់ញាតិម្នាក់សោះ

មនុស្សដែលគ្មានបងប្អូននិងសាច់ញាតិ គឺមានអារម្មណ៍ថាឯកការខ្លាំងណាស់ ជាពិសេសនៅពេលដែលមានកម្មវិធី ឬពិធីបុណ្យអ្វីផ្សេងៗនោះ គឺយើងចាំបាច់ខ្លាំងណាស់នៃវត្តមានបងប្អូន ឬសាច់ញាតិមកជួយ ព្រោះថាកម្មវិធី ឬក៍បុណ្យមួយធ្វើឡើងពិតជាហត់ខ្លាំងណាស់ តែបើមានបងប្អូនមកជួយគឺអាចសំរាលទុកគ្នាបាន។

ដោយឡែកមើលទៅលើរូបភាពទាំងនេះវិញគឺពិតជាកំសត់ខ្លាំងណាស់ ដោយបុរសម្នាក់គ្មានបងប្អូនសាច់ញាតិ មានតែពីរនាក់ម្តាយនឹងកូន ហើយម្តាយបានឈឺស្លាប់ ដោយបន្សល់ទុកនូវកូនម្នាក់ ដោយបានធ្វើបុណ្យសពជូនម្តាយដោយតែម្នាក់ឯង គ្មានសាច់ញាតិណាមកនោះទេ ពិតជាទុក្ខជាន់ទុក្ខមែន ឯកោខ្លាំងណាស់។

តាមរយះគណនីហ្វេសបុកឈ្មោះ Dy Kenny បានសម្តែងនូវភាពអាណិតអាសូរទៅលើបុរសម្នាក់នោះ ដោយគាត់សរសេរថា «អាណិតណាស់លោកអើយបងគេបងយើងម៉ែគេម៉ែយើងម្ដាយស្លាប់គ្មានបងប្អូនណាអើពើរសោះ មានតែម្នាក់អែងជួយគ្នាម្នាក់បន់ទិចទៅគ្នាយើងបានបុណ្យ Daralong Single RIP som tov ot ban sok na mak yey»៕

For More Videos Amazing