ខិតខំថែម្តាយក្មេកយ៉ាងយកចិត្តទុកដាក់​ តែចុងក្រោយ​ ចែក​កេរ្តិ៍​មិនស្មើគ្នា​ ត្រឹមតែកាបូប​កញ្ចាស់មួយទៅវិញ​ ដល់ពេលដឹងការពិតទើប…

ពួក​ខ្ញុំ​ទាំង២នាក់ប្តីប្រពន្ធ​បានរៀបការជាមួយគ្នាអស់រយះពេល៥ឆ្នាំមកហើយ​ ហើយពេលនេះពួកយើងមានកូនស្រីម្នាក់អាយុ៣ឆ្នាំ​ ពួកយើងរស់នៅដោយមាន​សុភមង្គល​ណាស់នៅក្នុងផ្ទះគ្រួសារខាងប្រុស។ មួយ​រយះពេលក្រោយមកប្តីរបស់ខ្ញុំក៏​មានលទ្ធភាព​បានទិញផ្ទះមួយខ្នង​ ហើយពួកយើងក៏រើទៅនៅទីនោះ​ ដោយទុកឪពុកម្តាយក្មេក​ និងគ្រួសាររបស់ប្អូនថ្លៃប្រុសរស់នៅទីនោះ។

មួយ​រយះពេលក្រោយមក​ ឪពុក​ក្មេក​របស់ខ្ញុំ​ក៏បានស្លាប់ដោយជរាពាធ​ ហើយម្តាយរបស់ខ្ញុំក៏កាន់តែចាស់ជរាផងដែរ​ មួយរយះពេលក្រោយមកទៀត​ ម្តាយក្មេករបស់ខ្ញុំក៏កាន់តែឈឺច្រើន​ ក៏ព្រោះតែ​គាត់ត្រូវ​មើលថែចៅ​ ដែលជាកូនរបស់ប្អូនថ្លៃខ្ញុំ​ ប្តី​ខ្ញុំ​គិតថាចង់យកម្តាយរបស់គាត់ឲ្យមករស់នៅជាមួយគ្រួសារខ្ញុំ​ ហើយពេលនោះខ្ញុំក៏មិនបានគិតអ្វីដែរក៏យល់ព្រម​ ព្រោះ​គិតថា​ ខ្លួនជាប្រពន្ធ​ត្រូវ​មើលថែគ្រួសារ​ និងម្តាយចាស់ជារាឲ្យបានល្អ​។

តែដល់ពេលដែលប្តីរបស់ខ្ញុំទៅនិយាយប្រាប់ប្អូនប្រុសគាត់​ ស្រាប់តែប្អូនគាត់និងប្រពន្ធរបស់គេ​មិនសូវសប្បាយចិត្តសោះ​ ហាក់បីដូចជាខឹងយ៉ាងចឹង​ ក្រោយ​មកប្តីរបស់ខ្ញុំក៏បានត្រលប់មកផ្ទះវិញ​ ហើយម្តាយក្មេករបស់ខ្ញុំក៏មិនទាន់បានមកជាមួយដែរ​ ព្រោះ​ពេលនោះប្តីប្រពន្ធរបស់ប្តីខ្ញុំក៏បានឈ្លោះប្រកែកគ្នារឿងនេះ​ ហើយម្តាយក្មេករបស់ខ្ញុំត្រូវនៅមើលថែចៅបន្ត។

ថ្ងៃ​មួយ​គ្រួសាររបស់ប្អូនថ្លៃខ្ញុំក៏បានមកសួរសុខទុក្ខម្តាយរបស់គាត់​ ហើយម្តាយក្មេកខ្ញុំក៏បានហៅពួកយើងមកជុំគ្នា​ ពេលនោះម្តាយក្មេករបស់ខ្ញុំក៏បានដកកងដៃមាសមួយហុចទៅឲ្យប្រពន្ធរបស់ប្អូនថ្លៃខ្ញុំ​ បន្ទាប់​មកគាត់​ក៏យកកាបូបចាស់មួយ​ ដែលគាត់បានចាក់ដោយផ្ទាល់ហុចមកឲ្យខ្ញុំ​ ហើយខ្ញុំក៏មិនបានគិតអ្វីដែរ​ ព្រោះ​ខ្ញុំ​មិនដែលចងបានអ្វីពីគាត់នោះទេ​ តែក៏មានការអន់ចិត្តខ្លះដែរ។

ក្រោយ​ពីម្តាយក្មេកខ្ញុំបានស្លាប់ទៅ​ ខ្ញុំ​មិនដែលបានបើកមើលកាបូបនោះទេ​ ថ្ងៃ​មួយ​ខ្ញុំ​ក៏​បានយកកាបូបនោះទៅឲ្យប្តីខ្ញុំមើល​ ហើយប្រាប់គាត់ថានេះជា​កេរ្តិ៍​របស់ម្តាយបងជូនមក​ខ្ញុំ​ ប្តី​ខ្ញុំ​ក៏សើចរួចនិយាយថា​ ចុះមានដែលបើកមើលខាងក្នុងនោះមានអីទេ​ ខ្ញុំ​ក៏​បានបើកមើលស្រាប់តែឃើញសំបុត្រមួយ​ច្បាប់​ និង​ប័ណ្ណ​ធនាគារ​​មួយដែលមានប្រាក់ជិត ២សែនយ័ន (ប្រហែល៣ម៉ឺនដុល្លា) ក្នុងសំបុត្រ​នោះបានរៀបរាប់ថា“ហ៊ុយមីន កូនជាកូនប្រសារដ៏ល្អរបស់ម៉ែ ម៉ែមានប្រាក់មួយចំនួនដែលបានសន្សំទុកជាយូរមកហើយ សង្ឃឹមថាកូននឹងជួយសំរួលបន្ទុកគ្រួសារកូនបានខ្លះ”​ ខ្ញុំរន្ធត់ចិត្ត​ ហើយស្រក់ទឹកភ្នែក​យ៉ាងខ្លាំង។

For More Videos Amazing