កំសត់ណាស់! យុវជនដែលមានកាយសម្បទាមិនគ្រប់គ្រាន់ ពេលនេះគាត់និយាយពីជីវិតរបស់គាត់ថា….

បុរសដែលមានកាយសម្បទាមិនគ្រប់គ្រាន់រូបនេះ គឺត្រូវបានបងស្រីចិត្តធម៍ម្នាក់បានបង្ហោះនៅលើបណ្តាញសង្គម ដោយយុវជនរូបនោះបានឆាតទៅបងស្រី ហើយសុំការងារគាត់ធ្វើ ដោយនិយាយថាខ្ញុំចង់រស់ ដែលជាពាក្យមួយម៉ាត់ចាក់ដោតតែម្តង ដែលធ្វើអោយអ្នកលេងហ្វេសបុកនាំគ្នាអាណិតគាត់គ្រប់គ្នា។

យុវជនដែលមានកាយសម្បទាមិនគ្រប់គ្រាន់នោះគឺមានគណនីហ្វេសបុកឈ្មោះ Honestly Persist ដោយគាត់បានរៀបរាប់ថា កើតមកមិនមានកាយសម្បទាល្អដូចគេ ហើយថែមទាំងមានជីវភាពក្រីក្រថែមទៀតផង តែទោះជាយ៉ាងណាក៍ដោយក៍គាត់មិនចុះចាញ់នោះដែរ គាត់នឹងខំប្រឺងសុំគេធ្វើការដោយសមត្ថភាពរបស់គាត់ផ្ទាល់។

ហើយនឹងអោយមនុស្សគ្រប់គ្នាយល់ថាគាត់គឺជា មនុស្សល្អ មិត្តល្អ ជាមនុស្សដែលមានសមត្ថភាព និងមានការព្យាយាមជាខ្លាំងផងដែរ។ ហើយគាត់បាននឹកឃើញទៅដល់អតីតកាល ដែលគាត់បានខំប្រឹងប្រែងរៀនសូត្រ បើទោះបីជាគាត់មានជីវភាពលំបាកខ្លាំងយ៉ាងណាក៍ដោយ ក៍គាត់នៅតែខំប្រឹងតស៊ូរៀនសូត្រជានិច្ច។

ហើយគាត់ក៍បានបន្តទៀតថា​ គាត់មានកាយសម្បទាមិនគ្រប់គ្រាន់ ហើយត្រូវទៅរៀនដោយឡើងលើអាគារជាន់ទី ៥ ទាំងលំបាកទៀតផង។ តែទោះជាយ៉ាងណាក៍ដោយក៍គាត់នៅតែខំប្រឹងតស៊ូរហូតទាល់តែរៀនចប់។ ហើយក៍មានអ្នកខ្លះបានមើលងាយគាត់ថា ខំរៀនធ្វើអ្វីបើទៅធ្វើការអោយគេបានផង។

ពេលនៅរៀនគឺមានគេអោយលុយចាយ នឹងជូនមកដល់ផ្ទះទៀត ព្រោះតែគេអាណិតគាត់ ដោយឃើញគាត់ជាមនុស្សដែលចេះតស៊ូរៀនសូត្រ ហើយគាត់គឺជាមនុស្សដែលគែចូលចិត្តរាប់អានច្រើន។ នេះគឺជាប្រវត្តិរបស់គាត់ខ្លះៗ ហើយក៍ជាមេរៀនសំរាប់អ្នកដែលខ្ចិលសិក្សា លេងតែហ្គេម ដែលមិនមានប្រយោជន៍ទាល់តែសោះដល់សង្គម។ គាត់គឺជាមនុស្សដែលការសម្បទាមិនគ្រប់គ្រាន់ តែគាត់ខំរៀនខ្លាំងណាស់ ចុះអ្នកវិញដែលមានកាយសម្បទាគ្រប់គ្រាន់ មិចមិនខំរៀនសូត្រ គាត់តស៊ូរៀនចប់ថ្នាក់ទី១២៕